សេចក្តីសង្ខេបពីផលិតផលធានារ៉ាប់រង
លក្ខណផលិតផលធានារ៉ាប់រង
|
ឈ្មោះផលិតផលធានារ៉ាប់រងមូលដ្ឋាន
|
៖ ស៊ីមផល វ័ន (Simple One)
|
ការពិពណ៌នា
ផលិតផលធានារ៉ាប់រង ស៊ីមផល វ័ន
|
៖ គឺជាផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានកាល
កំណត់រយៈពេលមួយឆ្នាំទៅលើហានិភ័យនានាដោយ សារគ្រោះថ្នាក់ចៃដន្យ ឬជំងឺ ដែលបណ្តាលឲ្យអ្នកត្រូវបានធានារ៉ាប់រងពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ (TPD) ឬទទួលមរណភាព។
|
អាយុដែលអាចធ្វើការធានា
|
៖ ១៨ ដល់ ៦០ឆ្នាំ
|
រយៈពេលធានារ៉ាប់រង
|
៖ ១ឆ្នាំ
|
របៀបបង់បុព្វលាភធានារ៉ាប់រង
|
៖ ប្រចាំថ្ងៃ ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស ឬប្រចាំឆ្នាំ
|
ចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង
|
៖ ៣០០ ដុល្លារអាមេរិក ដល់ ៥,០០០ ដុល្លារអាមេរិក
|
ពិនិត្យសុខភាព
|
៖ មិនតម្រូវ
|
ទីតាំងភូមិសាស្ត្រ នៃការធានា
|
៖ ក្នុងព្រះរាជាណាចក្រកម្ពុជា និង ក្រៅប្រទេស
|
បុព្វលាភធានារ៉ាប់រង
សម្រាប់ទឹកប្រាក់ធានារ៉ាប់រង USD ១,០០០
|
អាយុដែលអាចធ្វើការធានា
|
ភេទ
|
១៨ ដល់ ៦០ឆ្នាំ
|
ប្រុស
|
ស្រី
|
USD ១០.៤២
|
ការទូទាត់អត្ថប្រយោជន៍*
ការធានារ៉ាប់រង
|
អត្ថប្រយោជន៍
|
១.ពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ ដោយសារគ្រោះថ្នាក់ចៃដន្យ ឬជំងឺ
|
៖ ធ្វើការទូទាត់សំណងធានារ៉ាប់រង ដោយគណនាផ្អែកលើភាគរយនៃបុព្វលាភធានារ៉ាប់រងដែលប្រមូលបាន (PPC)
|
២.មរណភាពដោយសារគ្រោះថ្នាក់ ចៃដន្យ ឬជំងឺ
|
៖ ធ្វើការទូទាត់សំណងធានារ៉ាប់រង ដោយគណនាផ្អែកលើភាគរយនៃបុព្វលាភធានារ៉ាប់រងដែលប្រមូលបាន (PPC)
|
*បណ្ណសន្យារ៉ាប់រងនឹងត្រូវបានអស់សុពលភាពភ្លាមៗ នៅពេលដែលអត្ថប្រយោជន៍ត្រូវបានទូទាត់រួចរាល់។ ចំនួនទឹកប្រាក់ធានារ៉ាប់រងនេះ នឹងត្រូវបានគណនាផ្អែកលើភាគរយនៃបុព្វលាភធានារ៉ាប់រងដែលប្រមូលបាន (Percentage of Premium Collected (PPC))។
ករណីមិនធានា
ការមិនធ្វើសំណងធានារ៉ាប់រងចំពោះករណីមរណភាពមានចែងដូចខាងក្រោម៖
ក) ការធ្វើអត្តឃាត ឬការធ្វើឃាតពីសំណាក់អ្នកទទួលផល
ខ) ការបង្ករោគដោយមេរោគ ហ៊ីវ ជំងឺអេដស៍ ឬជំងឺទាំងឡាយណាដែលពាក់ព័ន្ធនឹងជំងឺអេដស៍
គ) ការប៉ុនប៉ងប្រព្រឹត្ត ឬការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ឬសកម្មភាពខុសច្បាប់ណាមួយ
ឃ) ការចូលរួមក្នុងសកម្មភាពដូចជា៖ សង្គ្រាម ការឈ្លានពាន បដិវត្ត ការបះបោរ ភាពវឹកវរ កុបកម្ម កូដកម្ម សកម្មភាពប្រឆាំងនឹងរដ្ឋាភិបាល និងភេរវកម្ម
ង) លក្ខខណ្ឌនានាដែលមានស្រាប់មុនពេលបណ្ណសន្យារ៉ាប់រងមានសុពលភាព ហើយត្រូវបាន កំណត់ដូចជា៖ ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺថ្លើម ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺសួត ជំងឺតំរងនោម ជំងឺរ៉ាំរ៉ៃ ជំងឺផ្សេងៗដែលកំពុងកើតមានឡើងឬកំពុងព្យាបាលមិនទាន់ជាសះស្បើយ ឬរបួសស្នាមរ៉ាំរ៉ៃ។
ច) ជំងឺរាតត្បាតសកល ដែលសំដៅដល់ជំងឺឆ្លងកាចសាហាវដែលត្រូវបានកំណត់ដោយក្រសួងសុខាភិបាល។
ករណីមិនធានាសម្រាប់ពិការភាពទាំងស្រុង និងជាអចិន្រ្តៃយ៍ (TPD)៖
ក) ការប៉ុនប៉ងធ្វើអត្តឃាត ឬការបង្ករបួសស្នាមដោយចេតនាខណៈពេលដែលមានសតិ
ល្អប្រក្រតី ឬមិនប្រក្រតីក៏ដោយ
ខ) ការបង្ករោគដោយមេរោគហ៊ីវ ជំងឺអេដស៍ ឬជំងឺទាំងឡាយណាដែលពាក់ព័ន្ធនឹងជំងឺអេដស៍
គ) ការចូលរួមក្នុងសកម្មភាពដូចជា៖ សង្គ្រាម ការឈ្លានពាន បដិវត្ត ការបះបោរ ភាពវឹកវរ កុបកម្ម កូដកម្ម សកម្មភាពប្រឆាំងនឹងរដ្ឋាភិបាល និងភេរវកម្ម
ឃ) ការប៉ុនប៉ងប្រព្រឹត្ត ឬការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ឬសកម្មភាពខុសច្បាប់ណាមួយ
ង) ខណៈពេលដែលអ្នកត្រូវបានធានារ៉ាប់រង កំពុងជិះយន្តហោះ កំពុងចុះចត ឬកំពុងធ្វើដំណើរក្នុងយន្ដហោះដែលមិនមានអាជ្ញាបណ្ណសម្រាប់ដឹកអ្នកដំណើរ
ច) ផលប៉ះពាល់កំឡុងពេលបំពេញតួនាទីជាអ្នកបើកបរយន្តហោះ ឬជាអ្នកបំរើការក្នុងយន្តហោះ
ឆ) ផលប៉ះពាល់ពីការបំពេញតួនាទីជាកងកំលាំងប្រដាប់អាវុធ (យោធា នគរបាល ប៉ូលិស
កងអង្គរក្ស។ល។) ឬការចូលរួមបង្ក្រាបបទល្មើសណាមួយ
ជ) ពិការភាពណាមួយបណ្តាលមកពីជំងឺ របួសស្នាម ឬកំពុងព្យាបាលដែលកើតមុនកាល
បរិច្ឆេទបណ្ណសន្យារ៉ាប់រងមានសុពលភាព
ឈ) ពិការភាពដែលកើតឡើងពីសកម្មភាពទាំងឡាយណារបស់អ្នកត្រូវបានធានារ៉ាប់រង ដែល
ស្ថិត នៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងដែលមានកម្រិតពី ០.៨ ក្រាម ក្នុងមួយលីត្រឈាម
ឡើងទៅ ឬស្ថិតនៅក្រោមឥទ្ធិពលនៃសារធាតុថ្នាំ ដែលអាចបង្កគ្រោះថ្នាក់រហូត ទាល់តែ
មិនអាច គ្រប់គ្រងស្មារតីខ្លួនឯងបាន
ញ)ជំងឺរាតត្បាតសកលដែលសំដៅដល់ជំងឺឆ្លងកាចសាហាវដែលត្រូវបានកំណត់ដោយក្រសួងសុខាភិបាល។