Cambodian Life
ទំព័រដើម   > អំពីយើង



ទស្សនវិស័យ


ចក្ខុវិស្ស័យ & បេសកកម្ម


គណៈនាយក


គណៈគ្រប់គ្រង


​អំពី CAMLIFE


                                            

Camlife គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដំបូងបំផុតដែលបានបើកដំណើរការ​ក្នុង ព្រះរា- ជាណាចក្រកម្ពុជា។ ក្នុងឆ្នាំ ២០១៥, ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ដែលគ្រប់គ្រងដោយ អ្នកឧកញ៉ា គិត ម៉េង បានទិញភាគហ៊ុន ១០០% ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (MEF), បច្ចុប្បន្ននេះ Camlife មិនត្រឹមតែជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតទី១ ដែលចាប់ផ្ដើមដំណើរការ របស់ ខ្លួនក្នុង ព្រះរា- ជាណាចក្រកម្ពុជាតែប៉ុណ្ណោះទេ ថែមទាំងជាក្រុមហ៊ុន ដែលត្រូវបានគ្រប់គ្រង និង ដំណើរការ ១០០% ដោយប្រជាជនកម្ពុជាមួយរូប។ ក្រុមហ៊ុនជឿជាក់ ថានេះគឺជាអ្វីដែល​ប្រជាជនកម្ពុជា ទាំងអស់ អាចនឹងមានមោទនភាព។

     

ការចាប់ផ្ដើមជីវិតឡើងវិញ

ផ្កាឈូកគឺជាសញ្ញានៃភាពស្រស់ស្អាត ភាពបរិសុទ្ធ និងភាពស្មោះត្រង់។ ផ្កាដែលមាន ភាព​ស្រស់​ស្អាត​នេះ និងត្រូវបានគេជួបប្រទះនៅជុំវិញប្រទេសកម្ពុជា ហើយគេជឿជាក់ថា គឺជា​​សញ្ញា​នៃ​ ការចាប់ផ្ដើមជីវិតឡើងវិញ។

     

ប្រទេសដ៏រឹងមាំ

ពណ៌ក្រហម និងពណ៌ខៀវដ៏ស្រស់ឆើត ត្រូវបានបំផុសដោយពណ៌នៃទង់ជាតិរបស់ ប្រទេស កម្ពុជា និងជាតំណាងឱ្យប្រទេសកម្ពុជា។ ចាប់តាំងពីសម័យបុរាណមក, ប្រទេសនេះត្រូវបាន កសាងឡើងដោយមនុស្ស, ដែលមានភាពអង់អាចក្លាហាន, និងមានឥទ្ធិពលបំផុតក្នុង សត- វត្សទី ១១, ហើយត្រូវបានគ្រប់គ្រងដោយអ្នកស្នេហាជាតិ ក្រៅពីបញ្ហា សង្គ្រាមស៊ីវិល និងភាព លំបាកផ្សេងៗ។ Camlife គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដំបូងបំផុតក្នុងប្រទេសកម្ពុជា ដែលផ្តល់មោទនភាពជូនជាតិ, ហើយនឹងបន្តបង្កើតក្តីសង្ឃឹម និងក្តីស្រមៃរបស់ប្រជាជនខ្មែរ ឱ្យមានភាពកាន់តែរឹងមាំទៅមុខ។