Cambodian Life
ទំព័រដើម > ផលិតផល  >  Simple One
  >  Daily Hospital Cash

របាយការអំពីផលិតផល

 


Simple One

Daily Hospital Cash

សេចក្តីសង្ខេបពីផលិតផលធានារ៉ាប់រង

លក្ខណផលិតផល 

ឈ្មោះផលិតផលធានារ៉ាប់រង

៖ ដេលីហូស្ពីថលខាស (Daily Hospital Cash (DHC))

ការពិពណ៌នា

 

ផលិតផលធានារ៉ាប់រងដេលីហូស្ពីថលខាស

៖ គឺជាផលិតផលធានារ៉ាប់រងដែលមានកាលកំណត់រយៈពេលមួយឆ្នាំ ដែលផ្តល់អត្ថប្រយោជន៍ជូនជាទឹកប្រាក់សម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រចាំថ្ងៃ(DHC) ដោយសារគ្រោះថ្នាក់ចៃដន្យ ឬជំងឺ។​ អត្ថប្រយោជន៍នេះនឹងផ្តល់ជូនដល់អ្នកត្រូវបានធានារ៉ាប់រងដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យយ៉ាងតិច ២៤ម៉ោងជាប់ៗគ្នាគិតចាប់ពីពេលចូលសម្រាកព្យាបាល។

អាយុដែលអាចធ្វើការធានា

៖ ១៨ ដល់ ៦០ឆ្នាំ 

រយៈពេលធានារ៉ាប់រង

៖ ១ឆ្នាំ

របៀបបង់បុព្វលាភធានារ៉ាប់រង

៖ ប្រចាំថ្ងៃ ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស ឬប្រចាំឆ្នាំ

ចំនួនទឹកប្រាក់ធានារ៉ាប់រង

៖ ១០ដុល្លារអាមេរិក ឬ២០ដុល្លារអាមេរិក ឬ៣០ដុល្លារអាមេរិក ក្នុងមួយថ្ងៃ រហូតដល់ ៣០ថ្ងៃ

ពិនិត្យសុខភាព

៖ មិនតម្រូវ

ទីតាំងភូមិសាស្រ្តនៃការធានា

៖ ក្នុងព្រះរាជាណាចក្រកម្ពុជា

បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំ

៖ ដេលីហូស្ពីថលខាស ជាផលិតផលធានារ៉ាប់រងបន្ថែមខ្នាតតូច មានលក្ខណសាមញ្ញ និងងាយស្រួល ដែលការគណនាបុព្វលាភធានារ៉ាប់រងមិនមានភាពខុសគ្នាចំពោះ អាយុដែលអាចធ្វើការធានា និងភេទនោះទេ។

 

បុព្វលាភធានារ៉ាប់រងដុលប្រចាំឆ្នាំ

សម្រាប់​សំណងធានារ៉ាប់រង DHC = USD ១០/១ថ្ងៃ

អាយុ​ដែល​អាច​ធ្វើ​ការ​ធានា

ភេទ

១៨​ ដល់ ៦០ឆ្នាំ

ប្រុស

ស្រី

USD ២០.៤៣

ការទូទាត់អត្ថប្រយោជន៍*

ការធានារ៉ាប់រង 

អត្ថប្រយោជន៍ 

ផលិតផលធានារ៉ាប់រង ដេលីហូស្ពីថលខាស (DHC)

៖ ទទួលបានការទូទាត់ថ្លៃសម្រាកព្យាបាល នៅមន្ទីរពេទ្យប្រចាំថ្ងៃចាប់ពី ១០ដុល្លារអាមេរិក ឬ២០ដុល្លារអាមេរិក ឬ៣០ដុល្លារអាមេរិក រហូតដល់ ៣០ថ្ងៃ។

*បណ្ណសន្យារ៉ាប់រងនេះនឹងត្រូវបញ្ចប់ភ្លាម នៅពេលដែលអត្ថប្រយោជន៍អតិបរមាត្រូវបានទូទាត់។ ចំនួនទឹកប្រាក់ធានារ៉ាប់រងនេះ នឹងត្រូវបានគណនាផ្អែកលើ​ភាគរយនៃបុព្វលាភធានារ៉ាប់រងដែលប្រមូលបាន (Percentage of Premium Collected (PPC))។

ករណីមិនធានា

ក្រុមហ៊ុនធានារ៉ាប់រង នឹងមិនធ្វើការទូទាត់សំណងធានារ៉ាប់រងក្នុងករណីដូចខាងក្រោម៖

ក)   ការធ្វើអត្តឃាត ការប៉ុនប៉ងធ្វើអត្តឃាត ការបង្ករបួសស្នាមដោយចេតនា ខណៈពេលមានសតិល្អប្រក្រតី​ឬមិនប្រក្រតីក៏ដោយ

ខ)   ការសម្រាកព្យាបាល ដើម្បីផ្តាច់គ្រឿងញៀន គ្រឿងស្រវឹង ការវះកាត់ប្តូរភេទ និងរោគបង្កដោយមេរោគហ៊ីវ ជំងឺអេដស៍ ឬជំងឺទាំងឡាយណាដែលពាក់ព័ន្ធនឹងជំងឺអេដស៍

គ)   ការប៉ុនប៉ងប្រព្រឹត្ត ឬការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ​ ឬសកម្មភាពខុសច្បាប់ណាមួយ

ឃ)  ការចូលរួមក្នុងសកម្មភាពដូចជា៖ សង្គ្រាម ការឈ្លានពាន បដិវត្ត ការបះបោរ ភាពវឹកវរ កុបកម្ម កូដកម្ម សកម្មភាពប្រឆាំងនឹងរដ្ឋាភិបាល និងភេរវកម្ម

ង)   លក្ខខណ្ឌនានាដែលមានស្រាប់មុនពេលបណ្ណសន្យារ៉ាប់រងមានសុពលភាព ហើយត្រូវបានកំណត់ដូចជា៖ ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺថ្លើម ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺសួត ជំងឺតំរងនោម ជំងឺរ៉ាំរ៉ៃ ជំងឺផ្សេងៗដែលកំពុងកើតមានឡើងឬកំពុងព្យាបាលមិនទាន់ជាសះស្បើយ ឬរបួសស្នាមរ៉ាំរ៉ៃ

ច)   ជំងឺរាតត្បាតសកលដែលសំដៅដល់ជំងឺឆ្លងកាចសាហាវដែលត្រូវបានកំណត់ដោយក្រសួងសុខាភិបាល និងការតម្រូវឲ្យធ្វើចត្តាឡីស័កដោយអាជ្ញាធរមានសម្ថកិច្ច

ឆ)   ការវះកាត់ប្លាស្ទីក/ការវះកាត់កែសម្ភស្ស ការពិនិត្យភ្នែក ការឆ្លុះពិនិត្យកែវភ្នែក ឬការវះកាត់កែវភ្នែក (Radial Keratotomy ឬ Lasik)

ជ)       ការថែទាំ ឬការព្យាបាលសុខភាពមាត់ធ្មេញ

ឈ) ករណីការព្យាបាល ឬវះកាត់ជំងឺមិនប្រក្រតីពីកំណើត វិកលចរិក ឬពិការភាពអវយវៈពីកំណើត

ញ)  ការមានផ្ទៃពោះ ការសម្រាលកូន រលូតកូន រំលូតកូនចេញ សេវាថែទាំកូនក្នុងផ្ទៃម្ដាយ ឬក្រោយសម្រាលកូន ព្យាបាលលើករណីអត់មានកូន អសមត្ថភាពផ្លូវភេទ

ដ)   ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ជាបឋមក្នុងគោលបំណងពិនិត្យ​ ការធ្វើរោគវិនិច្ឆ័យដូចជាថតកាំរស្មីអ៊ីច ការពិនិត្យរាងកាយ ឬវេជ្ជសាស្ត្រ មិនមែនជាការព្យាបាលបន្ទាប់បន្សំ ឬការធ្វើរោគវិនិច្ឆ័យនៃជំងឺ​​ រោគ របួសស្នាមណាមួយ ​​​ឬការព្យាបាលដោយមិនមានភាពចាំបាច់់តាមបែបវេជ្ជសាស្ត្រ​​​​​​​  និងការព្យាបាលបង្ការទុកជាមុន ឬការពិនិត្យ​អនុវត្តដោយគ្រូពេទ្យ ​និងការព្យាបាលជាពិសេសចំពោះបញ្ហាសម្រកទម្ងន់ ឬធ្វើឲ្យឡើងទម្ងន់ជាដើម

ឋ)   ការឆ្លងជំងឺដោយសារវិទ្យុសកម្ម ឬកាកសំណល់ សារធាតុនុយក្លេអ៊ែរ

ឌ)   រាល់ការតាមដាន និងព្យាបាល ជំងឺស្រម៉ុក ការព្យាបាលដោយចាក់អរម៉ូន

ឍ)  មានវិបិត្តផ្លូវចិត្ត ជំងឺសរសៃប្រាសាទ (រាប់ទាំងរោគសញ្ញាទាំងអស់ ដែលបញ្ជាក់ថាមានផលប៉ះពាល់ផ្លូវកាយ និងសតិអារម្មណ៍)

ណ)    ជំងឺ ឬរបួសស្នាម ដែលកើតទ្បើង ដោយកីទ្បាប្រណាំង (លើកលែងតែការរត់ប្រណាំង) កីទ្បាមានគ្រោះថ្នាក់ខ្លាំង ដោយរាប់បញ្ជូលទាំងកីទ្បាលោតឆ័ត្រយោង កីទ្បាជិះស្គីលើទឹក សកម្មភាពកីឡាក្រោមទឹកដែលតម្រូវឲ្យមានឧបករណ៍ជំនួយដង្ហើម កីឡារដូវរងារ កីឡាអាជីព និងសកម្មភាពកីទ្បាដែលមិនស្របច្បាប់។