Cambodian Life
ទំព័រដើម   > ព័ត៌មាន & ព្រឹត្តការណ៍   > ព័ត៌មាន

Back ពត៌មានថ្មីៗ របស់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា "ខេមឡៃហ្វ" ម.ក


មនុស្សជាង ១៥០ លាននាក់ប្រឈមមុខនឹងកង្វះខាតស្បៀងអាហារធ្ងន់ធ្ងរ

ក្រុមអង្គការអន្តរជាតិមួយបាននិយាយថាយ៉ាងហោចណាស់មនុស្ស ១៥៥ លាននាក់នៅទូទាំងពិភពលោកប្រឈមនឹងវិបត្តិ ឬកម្រិតអសន្ដិសុខស្បៀងអាហារ កាន់តែអាក្រក់ កាលពីឆ្នាំមុន។ តួលេខនេះបានកើនឡើងប្រមាណ ២០ លាននាក់ធៀបនឹងឆ្នាំមុន។

សម្ព័ន្ធអង្គការអន្តរជាតិមួយដែលរួមមានកម្មវិធីស្បៀងអាហារពិភពលោកនិងអង្គការស្បៀងអាហារនិងកសិកម្មបានចេញរបាយការណ៍សកលឆ្នាំ ២០២១ ស្តីពីវិបត្តិស្បៀងអាហារកាលពីថ្ងៃពុធ។

របាយការណ៍បាននិយាយថា មនុស្សជាង ១០៣ លាននាក់ ឬ ៦៦% មកពី ១០ ប្រទេសដូចជាសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ យេម៉ែន អាហ្វហ្គានីស្ថាន និងស៊ីរី។ ខ្លួនលើកឡើងពីទំនាស់ដែលជាកត្តាជំរុញដ៏សំខាន់នៅពីក្រោយការកើនឡើងនៃអសន្តិសុខស្បៀងអាហារ។

ខ្លួនព្យាករណ៍ថាឆ្នាំនេះការរីករាលដាលនៃជំងឺរាតត្បាតដែលកំពុងបន្តនឹងមានផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរជាងមុនដោយគ្រួសារជាច្រើនកំពុងប្រឈមនឹងប្រាក់ចំណូលទាប។

លោក Dominique Burgeon នាយកផ្នែកសង្គ្រោះបន្ទាន់និងស្តារសម្បទារបស់អង្គការ FAO បានមានប្រសាសន៍ថា “ដើម្បីការពារគ្រោះទុរភិក្ស ដែលរីករាលដាលពីការផ្ទុះឡើងនៅឆ្នាំ ២០២១ សកម្មភាពមនុស្សធម៌គឺចាំបាច់នៅពេលនេះដើម្បីជួយសង្គ្រោះអាយុជីវិតនិងជួយសង្គ្រោះជីវភាពរស់នៅរបស់មនុស្សក្នុងទ្រង់ទ្រាយធំ៕

ប្រភព៖ សារព័ត៌មាន NHK

 



បង្ហាញថ្ងៃទី : 05-11-2021