Cambodian Life
ទំព័រដើម > ផលិតផល

របាយការអំពីផលិតផល

 


 

"ប្រែក្លាយបំណុលទៅជាទ្រព្យ"


.តើអ្វីទៅជាគម្រោងធានារ៉ាប់រងអាយុជីវិតឥណទាន?

ជាគម្រោងធានារ៉ាប់រងដែលផ្តល់ជូននូវហិរញ្ញវត្ថុដើម្បីការពារអាយុជីវិត និងពិការណ៍ភាពទាំងស្រុងនិងជាអចិន្ត្រៃយ៍សម្រាប់អ្នកខ្ចី។ ជា ពិសេស, ជួយទូទាត់បរិមាណប្រាក់កម្ចីដែលនៅសល់ក្នុងករណីលោកអ្នកមានហានិភ័យដល់អាយុជីវិត ឬពិការណ៍ភាពជាយ ថាហេតុ របស់អ្នកខ្ចី។

២. លក្ខណៈនៃគម្រោង 

- រយៈពេលធានារ៉ាប់រង

: ពី ១ ដល់ ៣០ ឆ្នាំ;

- របៀបបង់បុព្វលាភ

: បង់មួយលើក ឬប្រចាំឆ្នាំ;

- អាយុដែលអាចធ្វើការធានា

: ១៨ ដល់ ៦០ ឆ្នាំ;

- អាយុផុតកំណត់នៃការធានា

: ៦៥ ឆ្នាំ;

- ប្រាក់ធានារ៉ាប់រង  

: ថយចុះ ឬ ថេរ;

- អ្នកទទួលផលបឋម

: ធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬម្ចាស់បំណុល;

- អ្នកទទួលផលបន្ត

: ដែលបានបញ្ជាក់នៅក្នុងទម្រង់ស្នើសុំប្រើប្រាស់ធានារ៉ាប់រង។

៣. អត្ថប្រយោជន៍នៃគម្រោង    

- ផ្តល់ជូន ១០០% នៃប្រាក់ធានារ៉ាប់រង;

- ការពារជាមួយពិការណ៍ភាពទាំងស្រុង និងជាអចិន្ត្រៃយ៍។

៤. ហេតុអ្វីគម្រោងធានារ៉ាប់រងអាយុជីវិតឥណទាន?

- អ្នកជា ម្តាយ/ឪពុក ដែលមានការទទួលខុសត្រូវចំពោះក្រុមគ្រួសារ;

- ប្រែក្លាយបំណុលទៅជាទ្រព្យ;

- ផ្ទះរបស់អ្នកនឹងមានសុវត្ថិភាព ទោះបីជាអ្នកមិនអាចមើលថែ;

- រយៈពេលនៃការការពារមានភាពបត់បែន;

- សុបិន្តរបស់អ្នកនៅតែបន្តដោយជោគជ័យ;

- តម្លៃសមរម្យ។

ឧទាហរណ៍បកស្រាយ:

អតិថិជនរបស់ធនាគារមួយបានយកប្រាក់កម្ចីលំនៅដ្ឋានមួយដូចខាងក្រោម៖

- ឈ្មោះ

: លោក ខេមររដ្ឋ, អាយុ ៣៥ ឆ្នាំ

- ទំហំឥណទាន  

: ៥០,០០០ដុល្លារអាមេរិកអាត្រាការប្រាក់ ៨% ប្រចាំឆ្នាំ

- រយៈពេលឥណទាន 

: ១០ ឆ្នាំ, ចាប់ផ្តើមពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៧

- អ្នកទទួលផលបឋម

: ធនាគារ

- អ្នកទទួលផលបន្ត

: ដែលបានបញ្ជាក់នៅក្នុងទម្រង់ស្នើសុំប្រើប្រាស់ធានារ៉ាប់រង

បង់បុព្វលាភ:

១. បង់រំលស់ប្រចាំខែ (អតិថិជនបង់ទៅធនាគារ) ចំនួន ៦០៦.៦៤ ដុល្លារអាមេរិក ប្រចាំខែ (រំលស់);

២. ធានារ៉ាប់រងអាយុជីវិតឥណទានប្រភេទ “ក” បុព្វលាភធានារ៉ាប់រងធ្វើការបង់តែម្តង(អតិថិជនបង់ទៅក្រុមហ៊ុនធានារ៉ាប់រងអាយុ

ជីវិតម្តងសម្រាប់ ១០ឆ្នាំ) គឺ ៩៤៦ ដុល្លារអាមេរិកដែលត្រូវនឹង ១.៨៩% នៃប្រាក់ឥណទាន (៩៤៦/៥០,០០០ = ១.៨៩%);

៣. ធានារ៉ាប់រងអាយុជីវិតឥណទានប្រភេទ “ខ” បុព្វលាភធានារ៉ាប់រង ធ្វើការបង់តែម្តង(អតិថិជនបង់ទៅក្រុមហ៊ុនធារារ៉ាប់រងអាយុជីវិត ម្តងសម្រាប់ ១០ឆ្នាំ) គឺ ១,៦៥៥ ដុល្លារអាមេរិក, ដែលត្រូវនឹង ៣.៣១% នៃប្រាក់ឥណទាន(១,៦៥៥/៥០,០០០ = ៣.៣១%);

៤. ធានារ៉ាប់រងអាយុជីវិតឥណទានប្រភេទ “គ” បុព្វលាភធានារ៉ាប់រងធ្វើការបង់ប្រចាំឆ្នាំ(អតិថិជនបង់ទៅក្រុមហ៊ុនធានារ៉ាប់រងអាយុ ជីវិត, ប្រចាំឆ្នាំ) គឺ ១៩៩ ដុល្លារអាមេរិកក្នុងមួយឆ្នាំ។

គំនូសបង្ហាញ:

 

 ការសន្មត់ (បន្ទាប់ពីការបង់លើកទី ១២):

ជាមួយនឹង គម្រោងធានារ៉ាប់រងអាយុជីវិតឥណទាន:

- ប្រសិនបើលោក ខេមររដ្ឋ ជួបហានិភ័យដល់អាយុជីវិត/ពិការណ៍ភាពទាំងស្រុង និងជាអចិន្ត្រៃយ៍នៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៨, ក្រុមហ៊ុននឹងផ្តល់សំណង:

១. ធានារ៉ាប់រងអាយុជីវិតឥណទានប្រភេទ “ក” : ផ្តល់សំណង ៤៧,២៥០ ដុល្លារអាមេរិកដែល ៤៦,៥៩៧.៣៨ ដុល្លារអាមេរិកហើយ ត្រូវទូទាត់ទៅធនាគារ និងប្រាក់ដែលនៅសល់ចំនួន ៦៥២.៦២ ដុល្លារអាមេរិក នឹងទូទាត់ទៅឱ្យក្រុមគ្រួសារអ្នកត្រូវបានធានា។

២. ធានារ៉ាប់រងអាយុជីវិតឥណទានប្រភេទ “ខ” ឬ “គ” : ផ្តល់សំណង ៥០,០០០ ដុល្លារអារមេរិកដែល ៤៦,៥៩៧.៣៨ដុល្លារអាមេរិក ហើយត្រូវទូទាត់ទៅធនាគារ និងប្រាក់ដែលនៅសល់ចំនួន ៣,៤០២.៦២ ដុល្លារអាមេរិក នឹងទូទាត់ទៅឱ្យក្រុមគ្រួសារអ្នកត្រូវបាន ធានា។

- ប្រសិនបើលោក ខេមររដ្ឋ ចង់បង់ឥណទានដែលនៅសល់ទៅធនាគារនៅថ្ងៃទី ០១ ខែមករា ឆ្នាំ ២០១៨ គាត់ត្រូវតែបង់ចំនួន ៤៦,៥៩៧.៣៨ ដុល្លារអាមេរិក។ បន្ទាប់មកគាត់មានជម្រើសពីរសម្រាប់បណ្ណសន្យារ៉ាប់រងរបស់គាត់៖

១. គាត់អាចរក្សាទុកបណ្ណសន្យារ៉ាប់រង នេះឱ្យនៅតែមានសុពលភាពដល់កាលបរិច្ឆេទផុតកំណត់។ ប្រសិនបើគាត់ជួបហានិភ័យដល់ អាយុជីវិត ឬពិការណ៍ភាពទាំងស្រុង និងជាអចិន្ត្រៃយ៍, ក្រុមហ៊ុននឹងទូទាត់ទឹកប្រាក់សំណង:

    ក) ធានារ៉ាប់រងអាយុជីវិតឥណទានប្រភេទ “ក” : ផ្តល់សំណងតាមចំនួនប្រាក់ធានារ៉ាប់រងថយចុះ (ដែលផ្អែកតាមតារាងរបស់

ក្រុមហ៊ុន) ទៅកាន់ក្រុមគ្រួសារដោយផ្ទាល់;

    ខ) ធានារ៉ាប់រងអាយុជីវិតឥណទានប្រភេទ “ខ” ឬ “គ” : ផ្តល់សំណង ៥០,០០០ ដុល្លារអាមេរិក ទៅកាន់ក្រុមគ្រួសារដោយផ្ទាល់;

២. គាត់អាចទទួលបានតម្លៃអត្ថប្រយោជន៍បញ្ចប់កិច្ចសន្យាមុនកាលកំណត់ (បញ្ចប់ការធានា):

    ក) ធានារ៉ាប់រងអាយុជីវិតឥណទានប្រភេទ “ក” : ដោយទទួលបានប្រាក់ចំនួន ៥៤៦.៥ ដុល្លារអាមេរិក (ផ្អែកតាមតារាង

អត្ថប្រយោជន៍នៃការបញ្ចប់កិច្ចសន្យាមុនកាលកំណត់) SV table;

    ខ) ធានារ៉ាប់រងអាយុជីវិតឥណទានប្រភេទ “ខ” : ដោយទទួលបានប្រាក់ចំនួន ១,០៣៥.៥ ដុល្លារអាមេរិក (ផ្អែកតាមតារាង

អត្ថប្រយោជន៍នៃការបញ្ចប់កិច្ចសន្យាមុនកាលកំណត់) SV table;

    គ) ធានារ៉ាប់រងអាយុជីវិតឥណទានប្រភេទ “គ” : ដោយមិនទទួលបានប្រាក់អត្ថប្រយោជន៍ នៃការបញ្ចប់កិច្ចសន្យាមុនកាលកំណត់

ទេ។

នេះគ្រាន់តែជា ឧទាហរណ៍បកស្រាយមិនមែនជាកិច្ចសន្យាឡើយ។