Cambodian Life
ទំព័រដើម   > ព័ត៌មាន & ព្រឹត្តការណ៍   > ព័ត៌មាន

Back ពត៌មានថ្មីៗ របស់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជា "កម្ពុជា ឡៃហ្វ"

Camlife ធ្វើដំណើរទៅមុខដើម្បីប្រជាជនកម្ពុជា ៖

ក្រុមហ៊ុន Camlife គឺជាអ្នកធានារ៉ាប់រងអាយុជីវិតដែលមានអាយុកាលចាស់ជាងគេនៅប្រទេសកម្ពុជា ។ កាសែតភ្នំពេញប៉ុស្តិ៍បានជួបពិភាក្សាជាមួយនឹងលោក Tondy Suradiredja ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុននេះ ដើម្បីពិភាក្សាពីប្រវត្តិ និងឱកាសអនាគតរបស់Camlife ។
តើលោកអាចប្រាប់ពួកយើងពីសាវតារបស់ Camlifeបានទេ ?

 TS: Camlife គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតទី១ នៅព្រះរាជាណាចក្រកម្ពុជា ។ ក្រុមហ៊ុននេះបានបើកសម្ពោធជាផ្លូវការនៅខែមេសា ឆ្នាំ២០១២ និងត្រូវបានប្រតិបត្តិដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(MEF) និងក្រុមហ៊ុន Asia Insurance Group ដែលជាក្រុមហ៊ុនពហុជាតិសាសន៍មកពីប្រទេសឥណ្ឌូនេស៊ី ថៃនិងហុងកុង ។ ភាគហ៊ុន ៥១ ភាគរយនៃ Camlife គឺជាកម្មសិទ្ធិរបស់ MEF រីឯ ៤៩ភាគរយ ទៀតជារបស់ Asia Insurance Group ។ នៅឆ្នាំ២០១៥ ម្ចាស់ភាគហ៊ុនទាំងឡាយបានសម្រេចចិត្តលក់ហ៊ុន១០០ភាគរយ ទៅឲ្យក្រុមហ៊ុនរ៉ូយ៉ា-ល់គ្រុប ដែលជាកម្មសិទ្ធិរបស់អ្នកឧកញ៉ា គិត ម៉េង ។ Camlife មិនត្រឹមតែជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតទី១ នៅក្នុងប្រទេសតែប៉ុណ្ណោះទេ តែវាក៏ជាក្រុមហ៊ុនដែលជាកម្មសិទ្ធិ ១០០ភាគរយ និងប្រតិបត្តិដោយសហគ្រិនខ្មែរមួយរូប ។ ក្រុមហ៊ុននេះជឿថាប្រការនេះជាអ្វីដែលប្រជាជនកម្ពុជាអាចនឹងមានមោទនភាព ។ តើផលិតផលអ្វីខ្លះដែល Camlife ថ្មីធ្វើប្រតិបត្តិការ ?

TS: ពួកយើងចង់ផ្តោតសំខាន់លើការផ្តល់នូវ ផលិតផលការពារធានារ៉ាបរងអាយុជីវិតដែលមានតម្លៃសមរម្យ និងងាយស្រួលក្នុងការទិញ ។ ក្រុមហ៊ុនរបស់យើងជឿជាក់ថា នេះគឺជាវិធីបង្រៀនល្អបំផុតទៅកាន់ប្រជាជនកម្ពុជា ស្តីពីគុណប្រយោជន៍នៃការធានារ៉ាប់រងអាយុជីវិត ។ គំនិតសំខាន់នៃការធានារ៉ាប់រងអាយុជីវិត គឺដើម្បីការពារមនុស្សជាទីស្រឡាញ់របស់អ្នកពីស្ថានភាពណាដែលទាក់ទងដល់ការស្លាប់បាត់បង់ជីវិតរបស់មនុស្សណាម្នាក់ ។ ជាពិសេសប្រសិនបើអ្នកដែលស្លាប់នោះ គឺជាអ្នករកប្រាក់ ។ ប្រសិនបើអ្នកមានការធានារ៉ាប់រងអាយុជីវិត នៅពេលដែលអ្នករកប្រាក់បានលាចាកលោកដោយសារព្រឹត្តិការណ៍ជាយថាហេតុ នោះមនុស្សដែលអ្នកស្រឡាញ់នៅតែមានសមត្ថភាពបំពេញក្តីស្រមៃរបស់ពួកគេដដែល។ ការការពារធានារ៉ាប់រងអាយុជីវិតអាច ផ្តល់នូវវិធីផ្សេងៗ ដើម្បីឲ្យអ្នកដែលកំពុងមានទុក្ខបាត់បង់អ្នកដែលខ្លួនស្រឡាញ់មានជីវិតថ្មីមួយ។តើមានក្តីប្រឈមធំបំផុតអ្វីខ្លះដែលអ្នកបានជួបប្រទះនៅក្នុងពេលផ្តល់សេវាកម្មដែលមានតម្លៃនេះ ?

TS: ក្តីប្រឈមធំបំផុតដែលយើងបានជួបប្រទះគឺការខ្វះការយល់ដឹងពីការធានារ៉ាប់រងអាយុជីវិតជាទូទៅហើយវារឹតតែលំបាកទៀតដោយសារយើងមិនសូវចូលចិត្តនិយាយពី «ហានិភ័យជីវិត» ។ ការធានារ៉ាប់រងអាយុជីវិត គឺជាគំនិតថ្មីមួយនៅក្នុងប្រទេសកម្ពុជា។ ក្នុងពេលជាមួយគ្នានេះដែរ ភាគច្រើនប្រជាជនកម្ពុជាមិនចូលចិត្តនិយាយពីរឿងអ្វីដែលទាក់ទងនឹងការបាត់បង់ជីវិតនោះឡើយ។ ប្រជាជនភាគច្រើនគិតថា បុព្វលាភរ៉ាប់រងគ្រប់បែបយ៉ាង គឺជាការចំណាយដែលមិនបានការជាជាងការចាំបាច់ដែលមានតម្លៃមួយ ។

តើស្លាកសញ្ញាថ្មីមានន័យដូចម្តេច ?

TS: ស្លាកសញ្ញាថ្មីតំណាងឲ្យ «ជំនឿខ្មែរ» នៅក្នុងព្រះពុទ្ធសាសនា ផ្កាឈូកតំណាងឲ្យភាពស្អាតស្អំនិងការចាប់កំណើតឡើងវិញ ។ ពណ៌ខៀវ និងក្រហមត្រូវបានយកចេញពីទង់ជាតិកម្ពុជាតំណាងឲ្យអត្តសញ្ញាណជាតិខ្មែរពិតៗ ដោយសារ Camlife គឺជាក្រុមហ៊ុនដំបូង ហើយជាកម្មសិទ្ធិរបស់សហគ្រិនខ្មែរមួយរូប ។ Cam­life ចង់ឲ្យប្រជាជនខ្មែរ គិតថា ជាក្រុមហ៊ុនដែលស្ថិតស្ថេរ អាចជឿទុកចិត្ត និងពឹងពាក់បានដើម្បីឲ្យពួកគេមានជីវិតល្អជាងមុន ។ ដូច្នេះហើយទើបពាក្យស្លោករបស់ក្រុមហ៊ុនគឺ «សម្រាប់ជីវិតល្អជាងមុន» ។

ទៅថ្ងៃអនាគតតើយុទ្ធសាស្ត្រអាជីវ-កម្មរបស់ Camlife គឺអ្វីខ្លះទៅ ?

TS: បើនិយាយពីផលិតផលវិញ ពួកយើងចង់យល់ដឹងពីសេចក្តីត្រូវការ និងចង់បានពីផលិតផលធានារ៉ាប់រងរបស់ប្រជាជនខ្មែរ ។ តែវាគឺមិនត្រឹមតែជាវិធីមួយ ដែលជួយឲ្យយើងសម្រេចគោលដៅនោះទេហើយវាក៏មិនមែនគ្រាន់តែជាវិធីដើម្បីឲ្យក្រុមហ៊ុនទទួលបានប្រាក់ចំណេញច្រើននោះឡើយ ។ ប្រជាជនខ្មែរត្រូវការ និងចង់បានផលិតផលធានារ៉ាប់រងអាយុជីវិត ដែលផ្តល់ឲ្យនូវគុណប្រយោជន៍ច្រើនដល់គ្រួសាររបស់គេ ដោយមានតម្លៃសមរម្យ ។ លើសពីនេះទៅទៀតពួកគេចង់បានផលិតផលដែលងាយស្រួលយល់ និងងាយទិញ ។ បើនិយាយពីទីផ្សារវិញ ហើយដោយសារ Camlife គឺជាសមាជិករបស់រ៉ូយ៉ាល់គ្រុប ពួកយើងគ្រោងនឹងបញ្ចូលគ្នា និងបង្កើតការរួមសហការគ្នាដោយប្រើប្រាស់វិធីពាណិជ្ជកម្មរបស់ក្រុមនេះ ។ ដូច្នេះហើយ Camlife មានបំណងចង់ផ្តោតជាសំខាន់លើតម្រូវការផលិតផលពីសំណាក់អតិថិជនដើម្បីឲ្យយើងអាចលក់វាជាក្រុម ឬលក់កាត់គ្នា ដើម្បីបង្កើនភាគហ៊ុនទីផ្សារបច្ចុប្បន្នរបស់យើងផងដែរ ។ បើនិយាយពីការប្រតិបត្តិការវិញ យើងមានបំណងចង់ផ្លាស់ប្តូរដំណើរការប្រតិបត្តិការឲ្យធ្វើទៅតាមម៉ូដែល ISO 9001:2008 ហើយផ្តោតសំខាន់លើដំណើរការបច្ចេកវិទ្យាស្វ័យប្រវត្តិ។ ជាចុងក្រោយ បើនិយាយពីការអភិវឌ្ឍធនធានមនុស្ស ពួកយើងកំពុងធ្វើតាមស្តង់ដារអន្តរជាតិនិងគំរូល្អបំផុតនៃការគ្រប់គ្រងក្រុមហ៊ុនធានារ៉ាប់រង ដោយបញ្ជូនបុគ្គលិកថ្នាក់ដឹកនាំរបស់យើងទាំងអស់ក្នុងនោះ៩៩ ភាគរយ ជាជនជាតិខ្មែរ ដើម្បីទៅសិក្សា និងទទួលបានសញ្ញាប័ត្រនៅបរទេស។លោកបាននិយាយថាCamlifeនឹងផ្តោតសំខាន់ទៅលើផលិតផលការពារ ។

តើលោកអាចពន្យល់បន្ថែមឲ្យច្បាស់ជាងនេះបានដែរទេ ?

TS: ដូចដែលខ្ញុំបាននិយាយខាងលើអ៊ីចឹង គំនិតសំខាន់នៃការធានារ៉ាប់រងអាយុជីវិតគឺការការពារ ។ Camlife ចង់ផ្តល់នូវសារដែលច្បាស់លាស់មួយទៅកាន់អតិថិជនរបស់យើងថា Cam­life នឹងជួយការពារមនុស្សជាទីស្រឡាញ់នៅពេលដែលគេត្រូវការ ។ដើម្បីចាប់ផ្តើមបញ្ជូនសារនេះយើងនឹងធ្វើការណែនាំខ្លីមួយពីគម្រោងការពារគ្រួសារដែលមិនត្រឹមតែការពារអ្នករកប្រាក់នៅក្នុងគ្រួសារនោះឡើយតែក៏ការពារសមាជិកគ្រួសារផ្សេងៗ នៅក្នុងតម្លៃសមរម្យមួយ។ចុះសម្រាប់ផលិតផលដែលមានលក់នៅលើទីផ្សារស្រាប់ដែលមិនត្រឹមតែផ្តល់ការការពារដល់អតិថិ-ជនទេតែថែមទាំងមានការសន្សំលុយទៀតផង ?

TS: ទាំងនោះគឺជាការធានារ៉ាប់រងសញ្ជ័យទាន។ ពួកយើងក៏មានផ្តល់ឲ្យផលិតផលដូចនេះផងដែរដែលមិនត្រឹមតែផ្តល់ការការពារតែអាចសន្សំប្រាក់ថែមទៀត។ ក៏ប៉ុន្តែ ប្រភេទធានារ៉ាប់រងនេះអាចមានតម្លៃថ្លៃនិងពិបាកយល់។ ប្រសិនបើអតិថិជនចង់សន្សំប្រាក់ពួកគេគួរតែស្វែងរកស្ថាប័នហិរញ្ញវត្ថុផ្សេងៗដូចជាធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលផ្តល់នូវអត្រាការប្រាក់ខ្ពស់ជាងនេះ។ដូច្នេះលោកអាចនិយាយថាផលិតផលធានារ៉ាប់រងសញ្ជ័យទានគឺជាផលិតផលដែលបំភាន់ ?

TS: ខ្ញុំមិនហ៊ាននិយាយដល់ថ្នាក់នេះទេ។ គ្រាន់តែវាជាផលិតផលដែលមានតម្លៃថ្លៃ និងពិបាកយល់ ។ ជាឧទាហរណ៍សម្រាប់ផលិតផលការពារគ្រួសាររបស់ Camlife គឺអ្នកគ្រាន់តែចំណាយ ៣៥ដុល្លារ ក្នុងមួយឆ្នាំប៉ុណ្ណោះ ដើម្បីធានារ៉ាប់រងចំនួន ៥,០០០ ដុល្លារសម្រាប់គ្រួសារដែលមានសមាជិកបួននាក់។ ក៏ប៉ុន្តែសម្រាប់ការធានារ៉ាប់រងសញ្ជ័យទានវិញដែលឹភាគច្រើនផ្តល់ឲ្យនូវអត្រាការប្រាក់ និងគុណប្រយោជន៍អ្នកនៅ រស់អ្នកប្រហែលជាត្រូវចំណាយជាង ៥០០ដុល្លារក្នុងមួយឆ្នាំ។ជាចុងក្រោយប្រសិនបើយើងចង់ដឹងពីការធានារ៉ាប់រងអាយុជីវិតតើយើងគួរទាក់ទងទៅនរណា ?

TS: អ្នកអាចទាក់ទងក្រុមហ៊ុនរបស់យើងតាមរយៈលេខទូរស័ព្ទ ០២៣ ៤៣១ ១១១ ឬ info@camlife.com.kh ឬ www.camlife.com.kh អ្នកអាចចូលរួមទស្សនាស្តង់បង្ហាញរបស់ ក្រុមហ៊ុននៅ ផ្សារទំនើបអ៊ីអនម៉ល នាថ្ងៃអាទិត្យ ទី០៣ ខែ កក្កដា ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ម៉ោង ៩:០០ យប់។ ក្រុមហ៊ុន Camlife នឹងមានការផ្តល់ជូនពិសេស សម្រាប់ផលិតផល និងមានការចាប់រង្វាន់។





បង្ហាញថ្ងៃទី : 09-08-2017