Cambodian Life
ទំព័រដើម   > ព័ត៌មាន & ព្រឹត្តការណ៍   > ព័ត៌មាន

Back ពត៌មានថ្មីៗ របស់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា "ខេមឡៃហ្វ" ម.ក


ប្រព័ន្ធផ្សព្វផ្សាយ៖ សមាជិក WHO ប្រឆាំងការតាមដានប្រភពដើមជំងឺកូវីដ-១៩ ដែលធ្វើឲ្យក្លាយជាបញ្ហានយោបាយ

រដ្ឋជាសមាជិកនៃអង្គការសុខភាពពិភពលោក (WHO) យល់ស្របថាការតាមដានប្រភពដើមនៃជំងឺកូវីដ-១៩ មិនគួរត្រូវបានធ្វើឲ្យក្លាយជាបញ្ហានយោបាយទេ នេះបើយោងតាមសារព័ត៌មាន Sputnik បានរាយការណ៍នៅថ្ងៃសុក្រនេះដោយដកស្រង់សម្តីលោក Mike Ryan នាយកប្រតិបត្តិនៃកម្មវិធីសង្គ្រោះបន្ទាន់សុខភាពរបស់ WHO។

លោក Ryan បាននិយាយថា “អ្វីដែលស្របមួយដែលយើងបានលឺពីប្រទេសទាំងអស់គឺ“ កុំធ្វើឲ្យវិទ្យាសាស្ត្រក្លាយជាបញ្ហានយោបាយ” ហើយរឿងបន្ទាប់ដែលកើតឡើងគឺវិទ្យាសាស្ត្រត្រូវបានធ្វើឲ្យក្លាយជាបញ្ហានយោបាយ។

លោកបានបន្ថែមថា “ដូច្នេះអ្វីដែលយើងចង់ធ្វើសម្រាប់គ្រប់ភាគីទាំងអស់ហើយគ្រប់គ្នាកំពុងអំពាវនាវ មានការព្រមព្រៀងរីករាលដាលក្នុងចំណោមរដ្ឋជាសមាជិករបស់យើង សូមកុំធ្វើឲ្យដំណើការក្លាយជាបញ្ហានយោបាយ”។

លោកបានមានប្រសាសន៍ថាអង្គការសុខភាពពិភពលោកបានចូលរួមក្នុងការពិគ្រោះយោបល់ជាវិជ្ជមានជាមួយរដ្ឋជាសមាជិកមួយចំនួនធំរួមទាំងប្រទេសចិនអំពីរបៀបបន្តដំណើរការស៊ើបអង្កេតដំណាក់កាលបន្ទាប់៕

ប្រភព៖ Xinhua News



បង្ហាញថ្ងៃទី : 08-05-2021