Cambodian Life
ទំព័រដើម   > ព័ត៌មាន & ព្រឹត្តការណ៍   > ព័ត៌មាន

Back ពត៌មានថ្មីៗ របស់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា "ខេមឡៃហ្វ" ម.ក


ក្រុមប្រទេស G7 នឹងផ្តល់វ៉ាក់សាំងចំនួន ១ ពាន់លានដូស

ប្រទេសអង់គ្លេសនិយាយថាក្រុមនៃប្រទេសទាំង ៧ ទំនងជាយល់ព្រមផ្តល់ជូនពិភពលោកនូវវ៉ាក់សាំងការពារកូរ៉ូណាវីរុសយ៉ាងតិច ១ ពាន់លានដូស ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់ជំងឺរាតត្បាតនេះ។

កិច្ចប្រជុំកំពូល G7 ដែលប្រជុំផ្ទាល់លើកដំបូងក្នុងរយៈពេលប្រហែល ២ ឆ្នាំនឹងចាប់ផ្តើមនៅរសៀលថ្ងៃសុក្រ ម៉ោងក្នុងស្រុកនៅក្នុងទីក្រុង Cornwall ភាគនិរតីប្រទេសអង់គ្លេស។

នៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលនេះ នាយករដ្ឋមន្រ្តីអង់គ្លេស លោក Boris Johnson បានបង្ហាញពីចេតនារបស់លោកដើម្បីអំពាវនាវដល់បណ្តាមេដឹកនាំឲ្យជួយផ្តល់វ៉ាក់សាំងដល់ពិភពលោកទាំងមូលនៅចុងឆ្នាំក្រោយ។ លោកនិយាយថាចក្រភពអង់គ្លេសនឹងបរិច្ចាគវ៉ាក់សាំងយ៉ាងហោចណាស់ ១០០ លានដូស។

ប្រភព៖ សារព័ត៌មាន NHK News



បង្ហាញថ្ងៃទី : 06-16-2021