Cambodian Life
ទំព័រដើម   > ព័ត៌មាន & ព្រឹត្តការណ៍   > ព័ត៌មាន

Back ពត៌មានថ្មីៗ របស់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា "ខេមឡៃហ្វ" ម.ក


សហរដ្ឋអាមេរិកអនុញ្ញាតឲ្យ Pfizer ចាក់លើកុមារអាយុពី ១២ ទៅ ១៥ ឆ្នាំ

រដ្ឋបាលចំណីអាហារនិងឪសថសហរដ្ឋអាមេរិកបានពង្រីកការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់របស់ខ្លួនសម្រាប់វ៉ាក់សាំង Pfizer-BioNTech ប្រឆាំងនឹងមេរោគដល់ក្មេងជំទង់ដែលមានអាយុពី ១២ ទៅ ១៥ ឆ្នាំ។

រដ្ឋបាលចំណីអាហារនិងឪសថបានប្រកាសពីការសម្រេចចិត្តនេះកាលពីថ្ងៃច័ន្ទ បន្ទាប់ពីបានពិនិត្យទិន្នន័យសុវត្ថិភាពនិងប្រសិទ្ធភាពរបស់ Pfizer ពីការសាកល្បងព្យាបាលរបស់ខ្លួន។

មន្រ្តីជាន់ខ្ពស់របស់ FDA បាននិយាយថា “ការចាក់វ៉ាក់សាំងដែលត្រូវបានអនុញ្ញាតសម្រាប់ប្រជាជនវ័យក្មេងគឺជាជំហានដ៏សំខាន់មួយក្នុងការបន្តកាត់បន្ថយបន្ទុកសុខភាពសាធារណៈដ៏ធំធេងដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩។

ក្រុមហ៊ុន Pfizer-BioNTech ត្រូវបានផ្តល់ការអនុញ្ញាតឱ្យប្រើជាបន្ទាន់នៅសហរដ្ឋអាមេរិកសម្រាប់មនុស្សដែលមានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ។

ក្រុមហ៊ុន Pfizer បានដាក់ពាក្យសុំពង្រឹកបន្ថែមកាលពីខែមុន។ ក្រុមហ៊ុននិយាយថាមិនមានករណីនៃជំងឺកូវីដ-១៩ ក្នុងចំណោមកុមារដែលបានទទួលវ៉ាក់សាំងក្នុងការសិក្សារបស់ខ្លួននោះទេ។

ក្រុមហ៊ុន Pfizer ក៏កំពុងធ្វើសាកល្បងព្យាបាលលើកុមារដែលមានអាយុ ១១ ឆ្នាំឡើងទៅ។ ខ្លួននិយាយថាខ្លួនគ្រោងនឹងដាក់ពាក្យសុំការអនុញ្ញាតជាបន្ទាន់សម្រាប់ក្រុមអាយុទាំងនេះនៅក្នុងខែកញ្ញានិងលើសនេះ។

វ៉ាក់សាំង Moderna និង Johnson & Johnson ក៏កំពុងធ្វើតេស្តវ៉ាក់សាំងការពារកូរ៉ណាវីរុសលើកុមាររហូតដល់អាយុ ១៧ ឆ្នាំ៕

ប្រភព៖ សារព័ត៌មាន NHK



បង្ហាញថ្ងៃទី : 05-12-2021