Cambodian Life
ទំព័រដើម   > ព័ត៌មាន & ព្រឹត្តការណ៍   > ព័ត៌មាន

Back ពត៌មានថ្មីៗ របស់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា "ខេមឡៃហ្វ" ម.ក


សារលិខិតអបអរសាទរ

សូមគោរពជូនថ្នាក់ដឹកនាំធនាគារ វីង (ខេមបូឌា) ម.ក

លោកអគ្គនាយក គណៈគ្រប់គ្រង និងបុគ្គលិក ធនាគារ វីង (ខេមបូឌា) ម.ក ជាទីរាប់អាន!


ក្នុងនាមគណៈគ្រប់គ្រង និងបុគ្គលិកក្រុមហ៊ុនខេមឡៃហ្វទាំងអស់ សូមសម្តែងនូវមនោសញ្ចេតនា និងអបអរសាទរ ដោយស្មោះស្ម័គ្រ ចំពោះថ្នាក់ដឹកនាំ ធនាគារ វីង ក្នុងឱកាសទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្ម​ ជាធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា ដែលមានឈ្មោះថា ធនាគារ វីង (ខេមបូឌា) ម.ក ។

 

សមិទ្ធផលនេះពិតជាការទទួលបានដ៏ស័ក្តិសមបំផុត ចំពោះការខិតខំប្រឹងប្រែងផ្តល់សេវាកម្មហិរញ្ញវត្ថុជូនចំពោះប្រជាពលរដ្ឋកម្ពុជា និងការដើរតាមគន្លងគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។


ក្នុងឱកាសដ៏មហាប្រសើរនេះ យើងខ្ញុំជាគណៈគ្រប់គ្រង និងក្នុងនាមជាបុគ្គលិករបស់ក្រុមហ៊ុនខេមឡៃហ្វទាំងអស់ សូមគោរពជូនពរថ្នាក់ដឹកនាំក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ ធនាគារ វីង (ខេមបូឌា)​ ម.ក ឲ្យកាន់តែទទួលបានភាពជោគជ័យគ្រប់ភារៈកិច្ច និងការជឿទុកចិត្ត ពីសំណាក់អតិថិជនរបស់ខ្លួនចំពោះការផ្តល់​ សេវាកម្មហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈ និងនវានុវត្តភាព។

 

សូមទទួលនូវការគោពជូនពរ និងអបអរសាទរពីគណៈគ្រប់គ្រង និងបុគ្គលិកក្រុមហ៊ុនខេមឡៃហ្វទាំងអស់។



បង្ហាញថ្ងៃទី : 04-22-2021