Cambodian Life
ទំព័រដើម > ផលិតផល  >  Robang Sovatthepheap
  >  Raksmey Sovatthepheap

របាយការអំពីផលិតផល

 


Robang Sovatthepheap

Raksmey Sovatthepheap

ផលិតផលធានារ៉ាប់រង របាំងសុវត្ថិភាព (Robang Sovatthepheap)

របាំងសុវត្ថិភាព គឺជាផលិតផលធានារ៉ាប់រង ដែលផ្តល់ការការពារជូនដល់អ្នកកម្ចីគ្រប់រូបក្នុងករណីមានហានិភ័យដល់អាយុជីវិត

ពិការភាពអចិន្ត្រៃយ៍ទាំងស្រុង ឬពិការភាពអចិន្ត្រៃយ៍ដោយផ្នែក បណ្តាលមកពីឧប្បត្តិហេតុ ឬជំងឺ។​

ក្រុមហ៊ុនធានារ៉ាប់រង នឹងទូទាត់កម្ចីដែលនៅសល់ជាមួយស្ថាប័នផ្តល់កម្ចីដោយផ្អែកលើកាលវិភាគទូទាត់ប្រាក់កម្ចី​

ហើយសំណងធានារ៉ាប់រង ដែលនៅសល់(ប្រសិនបើមាន) នឹងទូទាត់ជូនមនុស្សជាទីស្រឡាញ់របស់អ្នក។


អត្ថប្រយោជន៍


មរណភាពបណ្តាលមកពី គ្រោះថ្នាក់ ឬជម្ងឺ ទទួលបានការធានារ៉ាប់រង

រហូតដល់ ២០លានរៀល ឬ $5,000 

ពិការភាពអចិន្ត្រៃយ៍ទាំងស្រុង បណ្តាលមកពី គ្រោះថ្នាក់ ឬជម្ងឺទទួលបាន

ការធានារ៉ាប់រងរហូតដល់ ២០លានរៀល ឬ $5,000 


ពិការភាពអចិន្ត្រៃយ៍ដោយផ្នែកបណ្តាលមកពី គ្រោះថ្នាក់ ឬជម្ងឺទទួលបាន

ការធានារ៉ាប់រងរហូតដល់ ២០លានរៀល ឬ $5,000 

**ប្រសិនបើ មរណភាព ឬពិការអចិន្ត្រៃយ៍ទាំងស្រុង ឬពិការភាពអចិន្ត្រៃយ៍ដោយផ្នែក ដោយសារជម្ងឺធ្ងន់ធ្ងរ

ទឹកប្រាក់សំណងធានារ៉ាប់រងចំនួន ៥០ភាគរយ នឹងត្រូវទទូទាត់ជូន។


លក្ខណផលិតផល 

របៀបបង់បុព្វលាភ


 

ករណីមិនធានាចំពោះផលិតផលធានារ៉ាប់រង

ក)  ការប៉ុនប៉ងប្រព្រឹត្ត ឬការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ​ ឬសកម្មភាពខុសច្បាប់ណាមួយ។

ខ)  ចូលរួមក្នុងសកម្មភាពដូចជា៖ ការឈ្លានពាន សង្រ្គៀម បដិវត្តន៍ ការបះបោរ ភាពវឹកវរ កុបកម្ម កូដកម្ម សកម្មភាពប្រឆាំងនឹងរដ្ឋាភិបាល និងភេរវកម្ម។

គ)  ពិការភាពណាមួយដែលបណ្តាលមកពីជំងឺ របួសស្នាម ​ឬកំពុងព្យាបាលដែលកើតមុនកាលបរិច្ឆេទ    បណ្ណសន្យារ៉ាប់រងមានសុពលភាព។ 

ឃ)  ជំងឺរាតត្បាតសកល​ ដែលមានន័យថាជារោគធ្ងន់ធ្ងរដែលបានកំណត់ដោយក្រសួងសុខាភិបាល។ 

ង)  ឃាតកម្ម ឬការប៉ុនប៉ងធ្វើឃាតដោយសមាជិកផ្ទាល់នៃគ្រួសាររបស់អ្នកត្រូវបានធានារ៉ាប់រង និង/ឬបុគ្គលណាមួយដែលមានទំនាក់ទំនងជាមួយអ្ន​កដែលទទួលផលដូវមានកំណត់នៅក្នុងបណ្ណសន្យារ៉ាប់រង។ 

ច)  មរណភាព​ ឬពិការភាពបណ្ដាលមកពីអត្តឃាតខ្លួន ឬប៉ុនប៉ងអត្តឃាត។ 

ឆ)  ចេតនាក្នុងការធ្វើអោយខ្លួនឯងមានរបួស។ 

ជ)  មរណភាព ឬពិការភាពដែលកើតឡើងដោយសកម្មភាពរបស់អ្នកត្រូវបានធានារ៉ាប់រង ខណៈពេលស្ថិតក្រោមទ្ធិពលនៃគ្រឿងស្រវឹង ដែលមានកម្រិតជាតិអាកុលចាប់ពី ០.៨ ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ឬសារធាតុញៀន ឬសារធាតុប៉ះពាល់ដល់ស្មារតី ដល់ថ្នាក់ដែលបណ្ដាលឲ្យបាត់បង់សមត្ថភាពគ្រប់គ្រងខ្លួន។ 

ឯកសារតម្រូវសម្រាប់ការស្នើសុំសំណងធានារ៉ាប់រង៖

ទាញយកនៅទីនេះ