Cambodian Life
ទំព័រដើម  >   ផលិតផលតាមដៃគូសហការ
 


      គម្រោងធានារ៉ាប់រងអាយុជីវិត ៣០០


១) តើអ្វីទៅ គម្រោងធានារ៉ាប់រងអាយុជីវិត ៣០០?

គម្រោងធានារ៉ាប់រងអាយុជីវិត ៣០០ គឺជាកម្មវិធីមួយផ្តល់ជូនដោយក្រុមហ៊ុន Cellcard សហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុ ជីវិតកម្ពុជា “Camlife” ផ្តល់ជូនអតិថិជនទាំងអស់របស់ Cellcard (ដែលមានសិទិ្ធទទួល)។ យើងផ្តល់ជូនការការពារ ផ្នែកហិរញ្ញវត្ថុដល់ក្រុមគ្រួសារ អ្នកត្រូវបានធានា ក្នុងករណីអ្នកត្រូវបានធានាមានហានិភ័យ ដល់អាយុជីវិតគ្រប់ករណី។

២) លក្ខណៈនៃគម្រោង 

- រយៈពេលនៃការការពារ : ៦ ខែ
- បង់បុព្វលាភ : ឥតគិតថ្លៃ
- អាយុទទួលបានការធានា : ១៨-៥០ ឆ្នាំ
- ប្រាក់ធានារ៉ាប់រងសរុប  : ៣០០ ដុល្លារ

៣) អត្ថប្រយោជន៍នៃគម្រោង 

ទូទាត់រហូតដល់ ១០០%នៃប្រាក់ធានារ៉ាប់រងសរុប

៤) ដើម្បីទទួលបានធានារ៉ាប់រងអាយុជីវិត ៣០០ នេះ តើខ្ញុំត្រូវចុះឈ្មោះជាមួយគម្រោងនេះដែរ ឬទេ? ប្រសិនបើចុះឈ្មោះ តើដោយរបៀបណា?

បាទ/ចាស លោកអ្នកត្រូវចុះឈ្មោះ។ បន្ទាប់ពីបានបំពេញតាមលក្ខខណ្ឌហើយ អ្នកនឹងទទួលបានសារមួយ។ បន្ទាប់មកអ្នកអាចចុច #4311# ឬផ្ញើសារ “បាទ/ចាស” ទៅកាន់ 4311។

៥) ករណីមិនធ្វើសំណង 

Camlife មិនធ្វើសំណង ប្រសិនបើការទទួលមរណភាពនៃអ្នកត្រូវបានធានាដោយសារករណី៖

1. អំពើអត្តឃាត ឬឃាតកម្ម ដូចបានចែងក្នុងបទប្បញ្ញត្តិទូទៅ;

2. ការបង្ករោគដោយមេរោគហ៊ីវ ជំងឺអេដស៍ ឬជំងឺទាំងឡាយណាដែលពាក់ព័ន្ធនឹងជំងឺអេដស៍;

3. ការប្រព្រឹត្ត ឬប៉ុនប៉ងប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌណាមួយ;

4. ជំងឺក្នុងអំឡុងពេល ៣ ខែដំបូង ចាប់ពីថ្ងៃដែលបណ្ណសន្យារ៉ាប់រងមានសុពលភាព;

5. លក្ខខណ្ឌនានាដែលកើតមុនបណ្ណសន្យារ៉ាប់រងមានសុពលភាព ហើយបណ្តាលឱ្យទទួលមរណៈភាពក្នុងអំឡុងពេល ៣ ខែដំបូង ចាប់ពីថ្ងៃដែលបណ្ណសន្យារ៉ាប់រងមានសុពលភាព។

៦) តើស្នើសុំសំណងដោយរបៀបណា 

សូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលជំនួយរបស់ Camlife តាមទូរសព្ទលេខ ០៦១ ៤៣១ ១១១ (ម៉ោងធ្វើការ)។


 ខ និងលក្ខខណ្ឌធានារ៉ាប់រង 

ក)  ការចុះឈ្មោះជាមួយធានារ៉ាប់រងមានន័យថា អតិថិជនយល់ព្រមប្រគល់ព័ត៌មានផ្ទាល់ខ្លួនទៅឱ្យ Camlife។

ខ)  អតិថិជនម្នាក់អាចទទួលបាននូវបណ្ណសន្យារ៉ាប់រងតែមួយគត់ក្នុងរយៈពេលផ្សព្វផ្សាយ។ ឧទាហរណ៍ៈ អតិថិជនបញ្ចូលទឹកប្រាក់ ៤ ដុល្លារ និងទទួលបានធានារ៉ាប់រងដោយឥតគិតថ្លៃ នៅខែទីមួយ។ នៅខែទីពីរ, គាត់បានបញ្ចូលទឹកប្រាក់ ៤ ដុល្លារម្តងទៀត, គាត់មិនអាចទទួលបានធានារ៉ាប់រងស្ទួនឡើយ។

គ) ប្រសិនបើអតិថិជនចុះឈ្មោះស៊ីមកាតច្រើនសម្រាប់ធានារ៉ាប់រងនេះ,មានតែបណ្ណសន្យារ៉ាប់រងតែមួយគត់ ដែលអាចយកមកស្នើសុំសំណងបាន។

ឃ) ក្នុងករណី,អតិថិជនទទួលបានធានារ៉ាប់រងច្រើនជាងមួយដោយចៃដន្យ           នៅពេលមានការស្នើសុំសំណងCamlife នឹងទូទាត់ឱ្យតែមួយប៉ុណ្ណោះ។

ង)  ធានារ៉ាប់រងមានសុពលភាពរយៈពេល ៦ ខែ។

ច)  អាយុរបស់អ្នកត្រូវបានធានា ត្រូវមានអាយុចាប់ពី ១៨ ដល់ ៥០ ឆ្នាំ (ខួបកំណើតចុងក្រោយ)។

ឆ) យើងធ្វើសំណងណាដែលមានសុពលភាពជូនដល់អតិថិជនដែលបាន   ចុះឈ្មោះធានារ៉ាប់រងដោយមានឈ្មោះត្រឹមត្រូវ ទៅនឹងលេខទូរសព្ទរបស់ លោកអ្នក។ ឧទាហរណ៍ៈ អតិថិជនចុះឈ្មោះប្រើប្រាស់សេវាធានារ៉ាប់រងក្រោមឈ្មោះរបស់បុគ្គលផ្សេងទៀត(ស៊ីមកាតរបស់អ្នកត្រូវបានចុះបញ្ជីឈ្មោះអ្នកដ៏ទៃ)។ ក្នុងករណីនេះយើងនឹងមិនធ្វើសំណងនោះទេ។ ផ្ទុយទៅវិញ, ប្រសិនបើ អតិថិជនបានជូនដំណឹងជាមុនដល់ Camlife អំពីការកែតម្រូវ, Camlife នឹងធ្វើសំណង នៅពេលមានការស្នើសុំសំណង។

ជ)  ការស្នើសុំសំណងត្រូវតែជូនដំណឹង ក្នុងអំឡុងពេល ៣ ខែ ចាប់ពីពេល ទទួលមរណភាពរបស់អ្នកត្រូវបានធានាកើតឡើង, បើមិនដូច្នោះទេ ការស្នើសុំសំណងនេះនឹងគ្មានប្រសិទ្ធិភាព។


 សំនួរចម្លើយ 

1. តើនរណាមានសិទ្ធិទទួលបានធានារ៉ាប់រងអាយុជីវិត ៣០០ នេះ?

- អតិថិជនដែលបានចុះឈ្មោះតាម Cellcard មានអាយុចាប់ពី ១៨ ដល់ ៥០ ឆ្នាំ (ថ្ងៃខួបកំណើតចុងក្រោយ)

- ការបញ្ចូលទឹកប្រាក់រហូតដល់ ៤ ដុល្លារក្នុងមួយខែ ក្នុងអំឡុងពេលផ្សព្វផ្សាយកម្មវិធីនេះ  រហូតដល់ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០១៨។

2. តើខ្ញុំត្រូវធ្វើការទូទាត់ធានារ៉ាប់រងអាយុជីវិត ៣០០ នេះដែរ ឬទេ?

មិនមានទេ។ វា គឺឥតគិតថ្លៃ។

3. បន្ទាប់ពីធ្វើការចុះឈ្មោះ, តើខ្ញុំអាចដឹងអំពីធានារ៉ាប់រងអាយុជីវិត ៣០០ នេះ ចាប់ផ្តើមការពារខ្ញុំ នៅពេលណា?

អ្នកនឹងទទួលបានសារដើម្បីបញ្ជាក់។

4. ហេតុអ្វីបានជាខ្ញុំត្រូវបានបដិសេធចំពោះការចុះឈ្មោះធានារ៉ាប់រង ៣០០ នេះ?

លេខទូរស័ព្ទរបស់លោកអ្នកមិនអាចបំពេញតាមលក្ខខណ្ឌ។ សូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលជំនួយរបស់ Camlife តាមទូរសព្ទលេខ ០៦១ ៤៣១ ១១១ ។

5. តើខ្ញុំអាចស្នើសុំធានារ៉ាប់អាយុជីវិត 300 ដុល្លារនេះបានដែរ ឬទេ ប្រសិនបើលេខទូរសព្ទរបស់ខ្ញុំ(ស៊ីមកាត) មិនត្រូវបានចុះឈ្មោះក្រោមឈ្មោះរបស់ខ្ញុំ?

បាទ/ចាស អ្នកអាច។ សូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលជំនួយរបស់ Camlife តាមទូរសព្ទលេខ ០៦១ ៤៣១ ១១១ ។

6. តើត្រូវតម្រូវឯកសារអ្វីខ្លះ ដើម្បីដាក់ពាក្យស្នើសុំសំណង?

ឯកសារតម្រូវ៖

  • បំពេញបែបបទទាមទារសំណងដោយគ្រួសារអ្នកត្រូវបានធានា (អ្នកទទួលផល*);
  • អត្តសញ្ញាណប័ណ្ណថតចម្លង/លិខិតឆ្លងដែន/សំបុត្រកំណើតរបស់អ្នកត្រូវបានធានា។ តម្រូវឯកសារច្បាប់ដើម ដើម្បីផ្ទៀងផ្ទាត់;
  • អត្តសញ្ញាណប័ណ្ណថតចម្លង/លិខិតឆ្លងដែន/សំបុត្រកំណើតរបស់អ្នកទទួលផល។ តម្រូវឯកសារច្បាប់ដើម ដើម្បីផ្ទៀងផ្ទាត់;
  • សំបុត្រមរណភាពបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច។ តម្រូវឯកសារច្បាប់ដើម ដើម្បីផ្ទៀងផ្ទាត់;
7. តើ Camlife ត្រូវការរយៈពេលប៉ុន្មាន ដើម្បីធ្វើការសម្រេចលើការស្នើសុំសំណង បន្ទាប់ពីទទួលបានសំណុំឯកសារពេញលេញ?

ការស្នើសុំសំណង ត្រូវបានសម្រេចក្នុងរយៈពេលយ៉ាងតិច ៧ ថ្ងៃធ្វើការ បន្ទាប់ពីទទួលបានសំណុំឯកសារពេញលេញ។

8. តើទឹកប្រាក់សំណង ត្រូវបានទូទាត់ជូនគ្រួសារអ្នកត្រូវបានធានា ដោយរបៀបណា?
ទឹកប្រាក់សំណងអាចត្រូវបានទូទាត់តាមរយៈ ការផ្ទេរប្រាក់តាមវីង ការផ្ទេរប្រាក់តាមធនាគារ ឬជាសាច់ប្រាក់ (គ្រួសារអ្នកត្រូវបានធានាអាយុជីវិត តូ្រវមកទទួលទឹកប្រាក់សំណងនៅការិយាល័យរបស់ Camlife)។

Generate ecertificate
Press Esc to close