ខ និងលក្ខខណ្ឌធានារ៉ាប់រង
ក) ការចុះឈ្មោះជាមួយធានារ៉ាប់រងមានន័យថា អតិថិជនយល់ព្រមប្រគល់ព័ត៌មានផ្ទាល់ខ្លួនទៅឱ្យ Camlife។
ខ) អតិថិជនម្នាក់អាចទទួលបាននូវបណ្ណសន្យារ៉ាប់រងតែមួយគត់(ការពារ)។
គ) កញ្ចប់ធានារ៉ាប់រងឥតគិតថ្លៃរបស់លោកអ្នកចំនួន ៣០០ ដុល្លារ នឹងត្រូវបានបញ្ឈប់ នៅពេលដែលលោកអ្នកធ្វើការបង្កើនទៅជាធានារ៉ាប់រងអាយុជីវិត ៣,០០០ ។
ឃ) ប្រសិនបើអតិថិជនចុះឈ្មោះស៊ីមកាតច្រើនសម្រាប់ធានារ៉ាប់រងនេះ, មានតែបណ្ណសន្យារ៉ាប់រងតែមួយគត់ ដែលអាចយកមកស្នើសុំសំណងបាន។
ង) ក្នុងករណី,អតិថិជនទទួលបានធានារ៉ាប់រងច្រើនជាងមួយដោយចៃដន្យ នៅពេលមានការស្នើសុំសំណង Camlife នឹងទូទាត់ឱ្យតែមួយប៉ុណ្ណោះ។
ច) អាយុរបស់អ្នកត្រូវបានធានាត្រូវមានអាយុចាប់ពី ១៨ ដល់ ៥០ ឆ្នាំ (ខួបកំណើតចុងក្រោយ)។
ឆ) យើងធ្វើសំណងណាដែលមានសុពលភាពជូនដល់អតិថិជនដែលបានចុះឈ្មោះធានារ៉ាប់រង ដោយមានឈ្មោះត្រឹមត្រូវទៅនឹងលេខទូរសព្ទរបស់លោកអ្នក។ ឧទាហរណ៍ៈអតិថិជនចុះឈ្មោះប្រើប្រាស់សេវាធានារ៉ាប់ រង ក្រោមឈ្មោះរបស់បុគ្គលផ្សេងទៀត(ស៊ីមកាតរបស់អ្នកត្រូវ បានចុះបញ្ជីឈ្មោះអ្នកដទៃ)។ ក្នុងករណីនេះយើងនឹងមិនធ្វើសំណង នោះទេ។ ផ្ទុយទៅវិញ, ប្រសិនបើ អតិថិជនបានជូនដំណឹងជាមុនដល់ Camlife អំពីការកែតម្រូវ, Camlife នឹងធ្វើសំណង នៅពេលមានការស្នើសុំសំណង។
ជ) ការកាត់បុព្វលាភធានារ៉ាប់រង នឹងចាប់ផ្តើមបន្ទាប់ពីការចុះឈ្មោះ ហើយការ ការពារ នឹងចាប់ផ្តើមនៅថ្ងៃបន្ទាប់នៅម៉ោង ០០:០០ នាទី។
ឈ) ចំនួនទឹកប្រាក់សំណង នឹងទូទាត់ផ្អែកទៅលើភាគរយនៃបុព្វលាភដែលបានប្រមូលបាន(PPC)។ PPC មានន័យថាផលបូកនៃបុព្វលាភដែលប្រមូលបានរាល់ខែ (PCM) គិតជាភាគរយចាប់ពីដើមឆ្នាំនៃកិច្ចសន្យាដោយចែកទៅតាមចំនួនខែនៅក្នុងឆ្នាំនោះ។
ញ) ប្រសិនបើ PPC ត្រូវបានប្រមូលតិចជាង ២៥% នោះការស្នើសុំសំណង នឹងមិនត្រូវបានទូទាត់ទេ។
ដ) ប្រសិនបើ PPC ត្រូវបានប្រមូលយ៉ាងហោចណាស់ ២៥%, ទឹកប្រាក់សំណងត្រូវទូទាត់ធៀបទៅនឹង PPC។ ឧទាហរណ៍ៈ ប្រសិនបើបុព្វលាភដែលប្រមូលបាន ៧៥% យើងនឹងធ្វើសំណង ៧៥% (៧៥% x ៣,០០០ = ២,២៥០) ដក ១០ ដុល្លារទៅលើថ្លៃរដ្ឋបាល។ ដូច្នេះទឹកប្រាក់សំណងចុងក្រោយ គឺ ២,២៥០ – ១០ = ២,២៤០ ដុល្លារ។
ថ) ការស្នើសុំសំណងត្រូវតែជូនដំណឹង ក្នុងអំឡុងពេល ៣ ខែ ចាប់ពីពេល ទទួលមរណភាពរបស់អ្នកត្រូវបានធានាកើតឡើង បើមិនដូច្នោះទេ ការស្នើសុំសំណងនេះនឹងគ្មានប្រសិទ្ធិភាព។
|