Cambodian Life
ទំព័រដើម   > ព័ត៌មាន & ព្រឹត្តការណ៍   > ព័ត៌មាន

Back ពត៌មានថ្មីៗ របស់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា "ខេមឡៃហ្វ" ម.ក


វ៉ាក់សាំងជំងឺកូវីដ-១៩ Novavax មានប្រសិទ្ធភាពជាង ៩០% នៅក្នុងការសាកល្បងនៅសហរដ្ឋអាមេរិក

 

ក្រុមហ៊ុន Novavax កាលពីថ្ងៃច័ន្ទ ទី ១៤ ខែមិថុនាបានរាយការណ៍អំពីទិន្នន័យចុងក្រោយពីការសាកល្បងព្យាបាលដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដោយបង្ហាញថាវ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពជាង ៩០% ប្រឆាំងជំងឺកូវីដ-១៩ គ្រប់ប្រភេទនៃមេរោគបំប្លែងថ្មី។

ក្រុមហ៊ុនបាននិយាយថា ការសិក្សាស្រាវជ្រាវអ្នកស្ម័គ្រចិត្តជិត ៣០,០០០ នាក់នៅក្នុងសហរដ្ឋអាមេរិកនិងម៉ិកស៊ីកូ ធ្វើឲ្យវ៉ាក់សាំ Novavax ស្ថិតក្នុងការវិវឌ្ឍន៍ដើម្បីដាក់សំណើរសម្រាប់ការអនុញ្ញាតប្រើប្រាស់ជាបន្ទាន់នៅក្នុងសហរដ្ឋអាមេរិក និងគ្រប់ទីកន្លែងនៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២១។

ប្រភព៖ សារព័ត៌មាន Channel News Asia

 



បង្ហាញថ្ងៃទី : 07-22-2021