Cambodian Life
ទំព័រដើម   > ព័ត៌មាន & ព្រឹត្តការណ៍   > ព័ត៌មាន

Back ពត៌មានថ្មីៗ របស់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជា "កម្ពុជា ឡៃហ្វ"

CAMLIFE បានដាក់ដំណើរការបញ្ជររបស់ខ្លួន នៅស្នាក់ការក្រុមហ៊ុន INFINITY ៖

CAMLIFE បានដាក់ដំណើរការបញ្ជររបស់ខ្លួន នៅស្នាក់ការក្រុមហ៊ុន INFINITY

រាជធានីភ្នំពេញ៖ នៅថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត CAMLIFE និង ក្រុមហ៊ុនធានារ៉ាប់រងទូទៅ INFINITY បានប្រកាសថា គ្រប់ផលិតផលធានារ៉ាប់រងអាយុជីវិតទាំងអស់របស់

CAMLIFE អាចរកទិញបាន នៅស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន INFINITY ។ កិច្ចសហប្រតិបត្ដិការរវាងទ្វេរភាគី នឹងធ្វើអោយអតិថិជនសក្តានុពល និង អតិថិជនដែលមានស្រាប់ទាំងអស់ទទួលបាននូវអត្ថប្រយោជន៏

កាន់តែច្រើនបន្ថែមទៀត ។ ឥឡូវនេះអតិថិជនទាំងអស់ អាចសាកសួរព័ត៌មាន និង ទទួលបានសេវាធានារ៉ាប់រងអាយុជីវិត ទាំងអស់របស់ CAMLIFE នៅស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនធានារ៉ាប់រងទូទៅ INFINITY

ដែលមានអាស័យដ្ឋាន អគារលេខ ១២៦ មហាវិថីព្រះនរោត្តម ។ អ្នកតំណាងរបស់ CAMLIFE នឹងរងចាំផ្តល់សេវាកម្ម ព័ត៌មាន ឬ​ ជួបជាមួយអតិថិជនសក្តានុពលទាំងអស់ ។ តាមរយៈភាពជាដៃគូមួយនេះ 

 CAMLIFE នឹងផ្តល់ជូននូវអត្ថប្រយោជន៏បន្ថែម នៃផលិតផលធានារ៉ាប់រងអាយុជីវិតមានដូចជា ៖ គម្រោងធានារ៉ាប់រងអាយុជីវិតជាក្រុម (Group Term Life),

 គម្រោងធានារ៉ាប់រងអាយុជីវិតសុវត្ថិភាពគ្រួសារខ្ញុំ (Family Protection)​ និង គម្រោងធានារ៉ាប់រងអាយុជីវិតលើទ្រព្យបំណុល (Credit Life) ជាដើម ។

លោក តុនឌី ស៊ូរ៉ាឌីរីឌចារ្យ (Tondy Suradiredja)  អគ្គនាយកនៃក្រុមហ៊ុន CAMLIFE បានមានប្រសាសន៏ថា៖ “យើងជឿជាក់ថា ការបង្កើតភាពជាដៃគូនេះឡើង គឺយើងអាចផ្តល់ជូននូវកញ្ចប់ធានារ៉ាប់រងយ៉ាង

ពេញលេញមួយ ដែលក្នុងនោះមានទាំងធានារ៉ាប់រងទូទៅ និង ធានារ៉ាប់រងអាយុជីវិត ជាមួយតំលៃសមរម្យ និង នីតិវីធីងាយស្រួលក្នុងការទទួលបាននូវផលិតផលនេះ ។​ ម្យ៉ាងទៀត វាក៏នឹងធ្វើអោយ CAMLIFE

ខុសប្លែកពីក្រុមហ៊ុនដ៏ទៃផងដែរនៅក្នុងទីផ្សារនៃវិស័យមួយនេះ”។ លោក ម៉ៃខល ហ្គឺលីង (Michael Girling) អគ្គនាយកនៃក្រុមហ៊ុន INFINITY ធានារ៉ាប់រងទូទៅ

បានមានប្រសាសន៏ថា៖ “យើងមានការសប្បាយរីករាយយ៉ាងខ្លាំងចំពោះវត្តមានអ្នកតំណាងរបស់ CAMLIFE នៅទីស្នាក់ការកណ្តាល INFINITY របស់ពួកយើង ដែលអាចផ្តល់ជូនការប្រឹក្សាលើគ្រប់ផលិតផលធានារ៉ាប់រង

អាយុជីវិតទាំងអស់។ នេះគឺជាគំនិតបង្កើតថ្មីតែមួយគត់សំរាប់ប្រជាជនកម្ពុជា ដែលតែងចង់បាននោះគឺ កន្លែងតែមួយ អាចទទួលបានផលិតផលសំបូរបែប  ហើយអាចបំរើតាមតំរូវការ ទាំងអតិជនធានារ៉ាប់រង

ទូទៅ និង អតិថិជនធានារ៉ាប់រងអាយុជីវិត” ។ក្រៅពីនេះ ក្រុមហ៊ុនធានារ៉ាប់រងទាំងពីរ CAMLIFE និង INFINITY គឺជាផ្នែកមួយនៃសម្ពន័្ធ រ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុនធំ និង ឈានមុខគេនៅកម្ពុជា។

កិច្ចសហប្រតិបត្តិការនេះគឺជាការចាប់ផ្តើមយុទ្ធសាស្រ្តថ្មីមួយរបស់ CAMLIFE ដើម្បីឈានទៅបង្កើតផលិតផលដ៏ទៃទៀត​អោយកាន់តែមានភាពងាយស្រួលក្នុងការទទួលយក តាមរយៈការបង្កើតភាពជាដៃគូយុទ្ធសាស្រ្ត

ជាមួយបណ្តាញចែកចាយក្នុងរ៉ូយ៉ាល់គ្រុប ដូច្នេះប្រជាជនកម្ពុជាទាំងអស់មានសិទ្ធិទទួលបានការការពារធានារ៉ាប់រងប្រកបដោយតំលៃសមរម្យ ។



បង្ហាញថ្ងៃទី : 12-13-2017