ប្រទេសកម្ពុជាផ្តល់ជំនួយទប់ស្កាត់ជំងឺកូវីដ-១៩ ដល់ប្រទេសវៀតណាម
មន្រ្តីសុខាភិបាលបានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ការផ្គត់ផ្គង់គ្រឿងបរិក្ខាវេជ្ជសាស្រ្តក៏ដូចជាជំនួយហិរញ្ញវត្ថុដល់ប្រទេសជិតខាងវៀតណាមដើម្បីជួយប្រទេសនេះក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩។
លោកស្រីយក់សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលដែលបាននាំយកអំណោយទៅប្រទេសវៀតណាម តាមរយៈជើងហោះហើរពិសេស បានមានប្រសាសន៍ថាអំណោយដែលបានផ្តល់ជូនរួមមានម៉ាសធម្មតា ចំនួន ១ លានបន្ទះ ម៉ាសប្រភេទ N95 ចំនួន ១០០,០០០ បន្ទះ ម៉ាស៊ីនផលិតអុកស៊ីសែនស្វ័យប្រវត្តិចំនួន ១០០ គ្រឿង និងថវិការចំនួន ៣៥០,០០០ ដុល្លារសហរដ្ឋអាមេរិក។
លោកស្រីបានប្រាប់អ្នកយកព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមុនពេលចាកចេញថា “អំណោយទាំងនេះគឺដើម្បីជួយដល់ប្រទេសវៀតណាមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ-១៩ ជាពិសេស ការរីករាលដាលសហគមន៍យ៉ាងធ្ងន់ធ្ងរនៅទីក្រុងហូជីមិញ”។
លោកស្រីបានបន្ថែមថា “អំណោយទាំងនេះគឺជាកាយវិការមនុស្សធម៌និងតំណាងឱ្យស្មារតីមិត្តភាពនិងសាមគ្គីភាពរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
ប្រទេសវៀតណាមបានរាយការណ៍ថាមានករណីថ្មីចំនួន ៥,៩២៦ កាលពីថ្ងៃអាទិត្យ ក្នុងនោះមានចំនួន ៤,៦៩២ ករណី នៅទីក្រុងហូជីមិញបានជំរុញឱ្យចំនួនសរុបកើនឡើងដល់ ៥៣,៨៣០ នាក់ដោយមានអ្នកស្លាប់ចំនួន ២៥៤ នាក់ នេះបើយោងតាមក្រសួងសុខាភិបាលរបស់វៀតណាម៕
ប្រភព៖ Xinhua News
បង្ហាញថ្ងៃទី : 07-19-2021