Cambodian Life
ទំព័រដើម   > ព័ត៌មាន & ព្រឹត្តការណ៍   > ព័ត៌មាន

Back ពត៌មានថ្មីៗ របស់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា "ខេមឡៃហ្វ" ម.ក


ខេមឡៃហ្វចូលរួមកម្មវិធីចែកអំណោយដល់ពលរដ្ឋរងគ្រោះជំងឺកូវីដ-១៩ ជាមួយនិយ័តករធានារ៉ាប់រងកម្ពុជា

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា “ខេមឡៃហ្វ” ចូលរួមកម្មវិធីចែកស្បៀងអាហារជាមួយ បណ្តាក្រុមហ៊ុនធានារ៉ាប់រងផ្សេងៗទៀតដែលបានផ្តួចផ្តើមដោយនិយ័តករធានារ៉ាប់រងកម្ពុជានៅព្រឹកថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២១ នៅបរិវេណសាលាស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

កម្មវិធីនេះបានចូលរួមជាអធិបតីដោយ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយអាជ្ញាធរស្រុកខ្សាច់កណ្តាល រួមទាំងតំណាងមកប្រតិបត្តិករធានារ៉ាប់រងជាច្រើនទៀត។

កម្មវិធីទំនួលខុសត្រូវសង្គមដោយបណ្តាក្រុមហ៊ុនដ៏មានសារៈសំខាន់នេះបានបង្ហាញថាក្រុមហ៊ុនធានារ៉ាប់រងជាពិសេស ខេមឡៃហ្វ ចូលរួមយ៉ាងសកម្មជាមួយអង្គភាពរដ្ឋាភិបាលដើម្បីជួយកាត់បន្ថយទុក្ខលំបាករបស់ពលរដ្ឋរងគ្រោះដោយសារជំងឺ-១៩ ចាប់តាំងពីមានព្រឹត្តិការណ៍ឆ្លងសហគមន៍ ថ្ងៃទី ២០ ខែកុម្ភៈ ខណៈពេលរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាកំពុងព្យាយាមទប់ស្កាត់ការឆ្លងកូរ៉ូណាវីរុសទ្រង់ទ្រាយធំទាំងយប់និងថ្ងៃ។

ខេមឡៃហ្វមិនត្រឹមតែជាប្រតិបត្តិករធានារ៉ាប់រងអាយុជីវិត ប៉ុន្តែជាក្រុមហ៊ុនដែលតែងតែចូលរួមសកម្មភាពសង្គមក្នុងគោលបំណងដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកលនិងលើកកម្ពស់សុខុមាលភាពពលរដ្ឋដែលងាយរងគ្រោះ។



បង្ហាញថ្ងៃទី : 07-12-2021