Cambodian Life
ទំព័រដើម   > ព័ត៌មាន & ព្រឹត្តការណ៍   > ព័ត៌មាន

Back ពត៌មានថ្មីៗ របស់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជា "កម្ពុជា ឡៃហ្វ"

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីតភីអិលស៊ីនិងក្រុមហ៊ុនធានារ៉ាប់រងអាយុ ជីវិតកម្ពុជា ភីអិលស៊ី ចុះកិច្ចព្រមព្រៀងភាពជាដៃគូ ៖

នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៧ ក្រេឌីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត កម្ពុជា ភីអិលស៊ី បានចុះកិច្ចព្រមព្រៀងភាពជាដៃគូលើ គណនីកូនល្អ ដែលមានកម្មវិធីធានារ៉ាប់រងអាយុជីវិត ។

ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត កម្ពុជា ភីអិលស៊ី នឹងផ្តល់នូវការធានារ៉ាប់រងអាយុជីវិត ទៅលើមរណភាព និងពិការភាពអចិន្ត្រៃយ៍ដល់អតិថិជនរបស់ក្រេឌីតដែលបានបើកគណនីកូនល្អជាមួយក្រេឌីត។ 

លោក ចាន់ ម៉ាច ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីតមានប្រសាសន៍ថាក្រេឌីតពិតជាមានមោទនៈភាព និងរីករាយជាខ្លាំងដែលបានដាក់ឲ្យដំណើរការនូវសេវាគណនីកូនល្អដែលភ្ជាប់ជាមួយធានារ៉ាប់រងអាយុជីវិតនេះ។ អត្ថប្រយោជន៍បន្ថែមនេះគឺត្រូវបានផ្តល់ជូនដល់អតិថិជនបញ្ញើសន្សំសម្រាប់កូនៗរបស់ពួកគេ។ ចាប់ពីពេលនេះតទៅ អតិថិជនទាំងអស់ដែលចង់សន្សំប្រាក់សម្រាប់កូនៗ ហើយមានភ្ជាប់ជាមួយធានារ៉ាប់រងអាយុជីវិតដោយមិនចាំបាច់ពិនិត្យសុខភាព អាចដាក់ពាក្យបើកគណនីកូនល្អនេះជាមួយក្រេឌីតបាន។ 

វាពិតជាងាយស្រួលណាស់ក្នុងការចូលរួមកម្មវិធីនេះ។ លោក លោកស្រីដែលជាឪពុក ម្តាយ ឬអាណាព្យាបាល គ្រាន់តែប្រាប់ទៅបុគ្គលិករបស់ក្រេឌីតថាលោក លោកស្រីចង់បានការធានារ៉ាប់រងអាយុជីវិត នៅពេលបើកគណនីកូនល្អជាការស្រេច។ សមតុល្យដែលតម្រូវឲ្យមានក្នុងគណនីគឺតិចបំផុតត្រឹមតែ ៥ដុល្លារ ឬ ២០ ០០០រៀល ឬ ២០០បាត ហើយឯកសារដែលត្រូវការសម្រាប់ការបើកគណនីនេះក៏តិចតួចបំផុតផងដែរ។ លោក លោកស្រីក៏នឹងទទួលបាននូវការប្រាក់ខ្ពស់និងរង្វាន់ពីគណនីនេះផងដែរ។

លោក Tondy Suradiredja អគ្គនាយកក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត កម្ពុជា ភីអិលស៊ីមានប្រសាសន៍ថាតាមរយៈទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយក្រេឌីត យើងមានទំនុកចិត្តខ្ពស់ក្នុងការផ្តល់ជូននូវសេវាកម្មធានារ៉ាប់រងអាយុជីវិតដែលមានភាពងាយស្រួល អមជាមួយនឹងសេវាកម្មល្អឥតខ្ចោះ ដល់អតិថិជន និងកូនៗរបស់ពួកគាត់ ពីព្រោះក្នុងនាមជាក្រុមហ៊ុនដែលមានម្ចាស់ជាជនជាតិខ្មែរ យើងបានយល់ច្បាស់ពីរបៀបក្នុងការផ្តល់សេវាកម្មនេះជូនអតិថិជនរបស់យើង។



បង្ហាញថ្ងៃទី : 09-14-2017