Cambodian Life
ទំព័រដើម   > ព័ត៌មាន & ព្រឹត្តការណ៍   > ព័ត៌មាន

Back ពត៌មានថ្មីៗ របស់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា "ខេមឡៃហ្វ" ម.ក


អនុសាសន៍ 6 ចំណុចដើម្បីគ្រប់គ្រង ស្ត្រេសអំឡុងពេលផ្ទុះ COVID-19

1. វាជាធម្មតាដែលអ្នកមានអារម្មណ៍ក្រៀមក្រំ ស្ត្រេស ច្របូកច្របល់ ភ័យខ្លាច ឬក៏ខឹងអំឡុងពេលមានវិបត្តិ។ និយាយទៅកាន់មនុស្សដែលអ្នកទុកចិត្តអាចជួយបាន។ ទាក់ទងមិត្តភក្តិនិងគ្រួសាររបស់អ្នក។

2. ប្រសិនបើអ្នកត្រូវតែស្នាក់នៅផ្ទះ ចូររក្សាបែបបទជីវិតដែលផ្តល់សុខភាពល្អរួមមាន របបអារហារត្រឹមត្រូវ ការគេង លំហាត់ប្រាណ និងទំនាក់ទំនងសង្គមជាមួយមនុស្សជាទីស្រលាញ់នៅផ្ទះ តាមអ៊ីមែល និងទូរស័ព្ទជាមួយគ្រួសារ និងមិត្តភ័ក្តិផ្សេងៗទៀត។

3. កុំជក់បារី ទទួលទានជាតិអាល់កុល ឬថ្នាំពេទ្យផ្សេងៗទៀតដើម្បីដោះស្រាយបញ្ញាផ្លូវចិត្តរបស់អ្នក។ ប្រសិនបើអ្នកមានអារម្មណ៍ប៉ះពាល់ផ្លូវចិត្តខ្លាំង (Overwhelmed)ពិភាក្សាជាមួយបុគ្គលិកសុខាភិបាល ឬអ្នកប្រឹក្សាយោបល់។ បង្កើតផែនការ រកកន្លែងដែលនឹងត្រូវទៅនិងរបៀបស្វែងរកជំនួយសម្រាប់តម្រូវការសុខភាពផ្លូវចិត្ត និងផ្លូវកាយ ប្រសិនមានតម្រូវការ។ 

4. ទទួលយកព័ត៌មានពិត ប្រមូលព័ត៌មានដែលនឹងជួយអ្នកកំណត់ហានិភ័យយ៉ាងត្រឹមត្រូវ ដូច្នេះអ្នកអាចប្រុងប្រយ័ត្នទុកជាមុនដ៏សមហេតុផល។ ស្វែងរកប្រភពដ៏ជឿជាក់ដែលអ្នកអាចទុកចិត្តដូចជាគេហទំព័រ WHO ឬភ្នាក់ងារសុខភាពរដ្ឋនិងតំបន់។

5. កំណត់ក្តីបារម្ភនិងការរំជើបរំជួល (Agitation) ដោយកាត់បន្ថយពេលវេលារបស់អ្នក និងក្រុមគ្រួសារអ្នកចំណាយពេលមើល ឬស្តាប់ប្រព័ន្ធផ្សព្វផ្សាយដែលអ្នកទទួលបានដោយរកាំចិត្ត។

6. ផ្តោតទៅលើជំនាញដែលអ្នកបានប្រើប្រាស់ពីអតីតកាលដែលបានជួយអ្នកដើម្បីគ្រប់គ្រងស្ថានភាពលំបាក (Adversity) ក្នុងជីវិតហើយប្រើជំនាញទាំងនោះជួយអ្នកគ្រប់គ្រងអារម្មណ៍ អំឡុងពេលវេលាដ៏ពិបាកនៃការផ្ទុះឡើងនេះ។



បង្ហាញថ្ងៃទី : 03-31-2021