Cambodian Life
ទំព័រដើម   > ព័ត៌មាន & ព្រឹត្តការណ៍   > ព័ត៌មាន

Back ពត៌មានថ្មីៗ របស់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា "ខេមឡៃហ្វ" ម.ក


ខេមឡៃហ្វអបអរសាទរបុណ្យចូលឆ្នាំចិនជាមួយការសម្តែងម៉ុងសាយ

ភ្នំពេញៈ កុងស៊ីហ្វាយឆាយ សួស្តីបុណ្យចូលឆ្នាំចិន ទេវតាឆ្នាំគោ ពាំនាំមកនូវភោគទ្រព្យនិងលាភសំណាងដល់ប្រជាជនកម្ពុជាខ្សែស្រាឡាយចិនក៏ដូចជាប្រជាពលកម្ពុជាទាំងអស់ផងដែរ។ ខេមឡៃហ្វ ក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកឈានមុខគេបានអបអរសាទរបុណ្យចូលឆ្នាំចិនដោយអញ្ជើញ ម៉ុងសាយមកសម្តែងនៅការិយាល័យប្រតិបត្តិរបស់ខ្លួន។ ការសម្តែងម៉ុងសាយត្រូវបានជឿជាក់ថានាំមកនូវភោគទ្រព្យនិងលាភសំណាងសម្រាប់ឆ្នាំថ្មី ២០២១ នេះ។កម្មវិធីអបអរសាទរនេះមានការចូលរួមដោយ អគ្គនាយក ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ និងបុគ្គលិករបស់ខេមឡៃហ្វ ហើយក៏មានវត្តមានសមត្ថកិច្ចមូលដ្ឋានជួយរក្សាសណ្តាប់ធ្នាប់ខណៈពេលដែលមានការសម្តែងម៉ុងសាយ។ឆ្លៀតក្នុងឪកាសនេះដែរ ខេមឡៃហ្វ សូមជូនពរដល់អតិថិជន ប្រជាពលរដ្ឋខែ្មរខ្សែស្រឡាយចិន និងប្រជាពលរដ្ឋកម្ពុជាទទួលបាននូវសុខភាពល្អ ទទួលទានមានបាន សុវត្ថិភាពនិងជោគជ័យគ្រប់ភារកិច្ច។



បង្ហាញថ្ងៃទី : 02-12-2021