កិច្ចប្រជុំចាប់ផ្តើមក្នុងឆ្នាំ ២០២១
ភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជា “ខេមឡៃហ្វ” មានកិច្ចប្រជុំប្រចាំឆ្នាំជាមួយបុគ្គលិក ដើម្បីស្វាគមន៏ឆ្នាំថ្មី ២០២១។ គោលបំណងនៃកិច្ចប្រជុំនោះគឺរៀបចំឡើងដើម្បីធ្វើបទបង្ហាញអំពីទិសដៅ និងយុទ្ធសាស្ត្រការងារថ្មី ក៏ដូចជាការចែករំលែកបទពិសោធន៍ទៅកាន់បុគ្គលិកផងដែរ កាលពីថ្ងៃច័ន្ទទី ០៤ ខែ មករា ឆ្នាំ ២០២១។
លោក ចនសុន ឆៃ អគ្គនាយករបស់ក្រុមហ៊ុនខេមឡៃហ្វបានលើកឡើងនៅក្នុងកិច្ចប្រជុំនោះថា “លោកជឿជាក់យ៉ាងមុតមាំ ខេមឡៃហ្វ អាចឆ្ពោះទៅមុខយ៉ាងរហ័ស ដោយសារ ខេមឡៃហ្វជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតទី ១ ឈានមុខគេក្លាយជាក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចលេខ ១ ដោយផ្តល់នូវសេវាកម្មដ៏ល្អប្រសើរនិងផលិតផលដែលងាយស្រួលចុះឈ្មោះប្រើប្រាស់ដោយតម្លៃសមរម្យក្នុងគោលបំណងដើម្បីឲ្យប្រជាជនកម្ពុជាមានសុវត្ថិភាពហិរញ្ញវត្ថុ។”
បន្ទាប់ពីកិច្ចប្រជុំប្រកបដោយផ្លែផ្កា លោកអគ្គនាយកក្រុមហ៊ុន បានចែកបណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តដល់បុគ្គលិកឆ្នើមប្រចាំឆ្នាំផ្នែក Call Center ហើយលោកក៏បានជំរុញដល់បុគ្គលិកដែលមិនទាន់ទទួលបានជ័យលាភីឆ្នើមប្រចាំឆ្នាំឲ្យខិតខំធ្វើការដើម្បីទទួលបានការលើកទឹកចិត្តពីក្រុមហ៊ុន។
បង្ហាញថ្ងៃទី : 02-05-2021