Cambodian Life
ទំព័រដើម   > ព័ត៌មាន & ព្រឹត្តការណ៍   > ព័ត៌មាន

Back ពត៌មានថ្មីៗ របស់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា "ខេមឡៃហ្វ" ម.ក


វីង និងខេមឡៃហ្វ រួបរួមគ្នាលើកកម្ពស់ការធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា

ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ជាក្រុមហ៊ុនផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជា និង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ខេមឡៃហ្វ ដែលជាប្រតិបត្តិករធានារ៉ាប់រងអាយុជីវិតដែលមានអាយុកាលវែងជាងគេនៅកម្ពុជា បានប្តេជ្ញាចិត្តបន្តពង្រឹងសេវាកម្មការពារហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានថ្លែងថា “ វីងបានដាក់បញ្ចូលបេសកកម្មក្នុងការកែលំអបទពិសោធន៍អតិថិជនដោយប្រើប្រាស់ឌីជីថលនិងការច្នៃប្រឌិតទៅក្នុងឌីអិនអេសាជីវកម្មរបស់យើង ។ យើងចង់ធ្វើការជាមួយដៃគូដូចជា ខេមឡៃហ្វ ជាដើម ដែលមានចក្ខុវិស័យប្រហាក់ប្រហែលនឹងវីងក្នុងការដោះស្រាយសេវាកម្មហិរញ្ញវត្ថុនិងតំរូវការធានារ៉ាប់រងរបស់ប្រជាជនកម្ពុជារាប់លាននាក់ដែលមានប្រាក់ចំណូលមធ្យម”។

លោក ម៉ានូ បានបញ្ជាក់បន្ថែមថា “ក្នុងនាមជាធនាគារឯកទេស វីងបានខិតខំអស់រយៈពេល១២ឆ្នាំកន្លងមក ដើម្បីសម្រេចចក្ខុវិស័យ ក្នុងការផ្តល់ឱ្យប្រជាជនកម្ពុជាម្នាក់ៗនូវលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុតាមទូរស័ព្ទចល័តដែលមានភាពងាយស្រួល ដើម្បីធ្វើឱ្យជីវិតរស់នៅទូទាំងប្រទេសភាពប្រសើរឡើង”។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជា ហៅកាត់ថា ខេមឡៃហ្វ ស្ថិតក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលគួរឲ្យជឿជាក់បំផុតនៅកម្ពុជា។ ក្រុមហ៊ុននេះបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងដំបូងគេបំផុត ដែលបានប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១២។

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ខេមឡៃហ្វ បានសហការជាមួយធនាគារឯកទេសវីងចាប់តាំងពីឆ្នាំ២០១៤ ដើម្បីផ្តល់ជូននូវមធ្យោបាយបង់ប្រាក់សម្រាប់អតិថិជនរបស់ខ្លួនឲ្យបង់ប្រាក់បុព្វលាភតាមរយៈប្រព័ន្ធហិរញ្ញវត្ថុឌីជីថលរបស់វីង។

លោកប្រធានអគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ខេមឡៃហ្វ ចនសុន ឆៃ បានថ្លែងថា ជាផ្នែកមួយរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបដូចគ្នា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ខេមឡៃហ្វនិងធនាគារឯកទេសវីងកំពុងធ្វើការជាមួយគ្នាដើម្បីពង្រឹងកិច្ចសហការ ដើម្បីផ្តល់ជូនអតិថិជនរបស់ខ្លួននូវអត្ថប្រយោជន៍បន្ថែមពីក្រុមហ៊ុនទាំងពីរនេះ។

លោកបន្តថា “ខ្ញុំជឿជាក់ថាយើងអាចឆ្ពោះទៅមុខយ៉ាងរហ័ស ហើយឈានមុខគេដោយផ្តល់ជូននូវការបង់ប្រាក់បុព្វលាភដ៏ងាយស្រួលចំពោះអតិថិជនរបស់យើង ក៏ដូចជាការបង្កើតនូវផលិតផលនិងពង្រីកបន្ថែមសេវាកម្មធានារ៉ាប់រងអាយុជីវិតជាមួយអត្ថប្រយោជន៍ដ៏ច្រើនដល់អតិថិជនរបស់យើងទាំងពីរ”។

វីងបានខិតខំប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុឌីជីថលប្រកបដោយភាពច្នៃប្រឌិតដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងប្រទេស។ ទន្ទឹមនឹងនេះ ខេមឡៃហ្វ ជោគជ័យក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដើម្បីការពារសុខុមាលភាពគ្រួសារកម្ពុជាដោយផ្តល់ជូននូវផលិតផលការពារធានារ៉ាប់រងអាយុជីវិតសាមញ្ញ និងមានតម្លៃសមរម្យ៕



បង្ហាញថ្ងៃទី : 02-04-2021