Cambodian Life
ទំព័រដើម   > ព័ត៌មាន & ព្រឹត្តការណ៍   > ព័ត៌មាន

Back ពត៌មានថ្មីៗ របស់ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជា "កម្ពុជា ឡៃហ្វ"

ទិញឈ្នះរង្វាន់​ !!! ៖

ខ និងលក្ខខណ្ឌនៃការចាប់រង្វាន់ 2018

អ្នកចូលរួមក្នុងការចាប់រង្វាន់ នឹងត្រូវចាត់ទុកថាបានទទួលយល់ព្រមតាមលក្ខខណ្ឌដូចខាងក្រោម៖

1.ការចាប់រង្វាន់នេះផ្ដល់ជូនសម្រាប់អ្នកដែលទិញ​​ និងបង់បុព្វលាភធានារ៉ាប់រងយ៉ាងហោចណាស់ចំនួន 580 ដុល្លារអាមេរិកក្នុងអំឡុងពេលមានសុពលភាព។
2.អតិថិជនត្រូវតែរក្សាបណ្ណសន្យារ៉ាប់រងរបស់គាត់ ឱ្យមានសុពលភាពនៅពេលធ្វើការចាប់រង្វាន់។
3.កម្មវិធីចាប់រង្វាន់នេះ នឹងធ្វើឡើងក្នុងរយៈពេលមួយខែ បន្ទាប់ពីរយៈពេលផុតកំណត់។
4.និយោជិក ឬភ្នាក់ងារនានានៃ Camlife ​​ ឬសមាជិកគ្រួសាររបស់ពួកគេ ឬអ្នកផ្សេងទៀតដែលមានទំនាក់ទំនង​ជាមួយ​ការចាប់រង្វាន់នោះ នឹងមិន​អាច​មានសិទ្ធិចូលរួម​ក្នុង​ការចាប់រង្វាន់​បានទេ។
5.លេខបណ្ណសន្យារ៉ាប់រង នៃអ្នកចូលរួមនីមួយៗត្រូវបានប្រើ ដើម្បីយកទៅចាប់រង្វាន់។
6.រង្វាន់មិនមានការផ្លាស់ប្តូរ មិនអាចផ្ទេរ ហើយមិនអាចប្ដូរយកជាសាច់ប្រាក់ ឬរង្វាន់ផ្សេងទៀតឡើយ។
7.Camlife សូមរក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌនៃការចាប់រង្វាន់ ឬលុបចោលដោយគ្មានការជូនដំណឹងជាមុន។
8.Camlife ​មានសិទិ្ធច្រានចោល ឬមិនផ្ដល់សិទ្ធិដល់អ្នកចូលរួម ឬអ្នកឈ្នះរង្វាន់​ក្នុងលក្ខខណ្ឌ​ផ្សេងៗ​ដែល​កំណត់​ដោយ Camlife ហើយគ្មានការជូនដំណឹង ឬផ្ដល់ជូនហេតុផលណាមួយ ព្រមទាំង​មិនទទួលខុសត្រូវ​ចំពោះ​បុគ្គល​ណាម្នាក់ឡើយ។
9.Camlife មិនទទួលខុសត្រូវចំពោះគុណភាពនៃសម្ភារចាប់រង្វាន់ឡើយ។ រង្វាន់ នៃ​ការចាប់​រង្វាន់​ផ្សេងៗ​ គឺ​ជា​ការទិញ​ផលិតផល ឬសេវាកម្មដោយអតិថិជនពីឈ្មួញដែលចូលរួម។ Camlife មិនមែន​ជាភ្នាក់ងារ​​របស់ឈ្មួញដែលចូលរួមនោះទេ។ រាល់វិវាទណា​មួយត្រូវធ្វើដោះស្រាយដោយ​ផ្ទាល់​ជាមួយ​ឈ្មួញ​ដែល​ចូលរួម។



បង្ហាញថ្ងៃទី : 01-04-2018